គណៈប្រតិភូការងារកិច្ចការហិរញ្ញវត្ថុគ្រោងមកបំពេញទស្សនកិច្ចនៅ កម្ពុជាលើបញ្ហាលាងលុយកខ្វក់

ដោយ: គង់ លាងហួរ

ភ្នំពេញ: គណៈប្រតិភូរបស់ក្រុមការងារកិច្ចការហិរញ្ញវត្ថុ (FATF) គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបពិភាក្សាការងារជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧបនាយករដ្ឋមន្ត្រីលោក ស ខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ FATF បានដាក់ប្រទេសកម្ពុជានៅក្នុង“បញ្ជីពណ៌ប្រផេះ”នៃបណ្តាប្រទេស ដែលចាត់ទុកថាមានហានិភ័យខ្ពស់សម្រាប់ការលាងលុយកខ្វក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីការកំណត់នោះ រាជរដ្ឋាភិបាលបានអញ្ជើញក្រុមការងារមកបំពេញទស្សនកិច្ចនៅកម្ពុជា និងសិក្សាពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់នេះផងដែរ។

បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ FATF ក៏បានអបអរសាទរ និងកោតសរសើរចំពោះលទ្ធផលនៃការប្រយុទ្ធប្រឆាំង នឹងការលាងលុយកខ្វក់នៅកម្ពុជាផងដែរ។

សម្តេចស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា FATF នឹងចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច និងបំពេញការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែមករា ដោយចាប់ផ្តើមជាមួយការចូលជួបសម្តែងការគួរសម ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី និងរូបលោកផ្ទាល់។

ក្នុងឱកាសបើកវេទិកាលើកទី៥ ស្តីពី “ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល”កាលពីថ្ងៃទី១០ ខែមករា លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានជំរុញឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជៀសវាងសកម្មភាពណាមួយ ដែលអាចពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ឬគាំទ្រសកម្មភាពភេរវកម្ម។

លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់គណៈបញ្ជា​ការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងនគរបាលយុត្តិធម៌ ចូលរួមលុបបំបាត់ការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here