ផលិតកម្មអំបិលនឹងអាចផ្គត់ផ្គង់តាមតម្រូវការក្នុងស្រុកបាននៅឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ ផលិតកម្មអំបិលក្នុងស្រុកនឹងអាចផ្គត់ផ្គង់តាមតម្រូវការក្នុងស្រុកនៅឆ្នាំនេះ ដោយបន្ធូរបន្ថយតម្រូវការរបស់កម្ពុជាក្នុងការនាំចូល។ នេះបើយោងតាមការលើកឡើងរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត។

លោកសុខ គីមជឿនប្រធានមន្ទីរឧស្សាហកម្មបានថ្លែងប្រាប់កាសែតខ្មែរថាមស៍កាលពីថ្ងៃអាទិត្យថា ការផលិតអំបិលនៅក្នុងខេត្តដែលជាអ្នកផលិតអំបិលឈានមុខគេនៅកម្ពុជា បានឃើញការធ្លាក់ចុះបើប្រៀបធៀបទៅនឹងទិន្នផលឆ្នាំ ២០២០ ដោយសារអាកាសធាតុមិនអំណោយផលនៅដើមរដូវប្រមូលផល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតត្រឹមខែកក្កដាឆ្នាំ ២០២១ ការផលិតអំបិលនៅខេត្តកំពតមានចំនួន ៦៨.៦៨២ តោនដែលជាការធ្លាក់ចុះពីចំនួន ៨៥.០០០ តោនកាលពីឆ្នាំមុន។

លោកបន្តថា មានអំបិលគ្រប់គ្រាន់នៅក្នុងសារពើភ័ណ្ឌ (ប្រហែល ៣៧.០០០ តោន) ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកសម្រាប់ខែដែលនៅសល់នៃឆ្នាំនេះ។
លោកបន្ថែមថាអំបិលដែលនៅសល់មិនត្រឹមតែគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក្នុងឆ្នាំនេះតែប៉ុណ្ណោះទេ ប៉ុន្តែអាចទុកសម្រាប់ឆ្នាំក្រោយទៀតផង។
លោកបានកត់សម្គាល់ថា៖ «សារពើភ័ណ្ឌអំបិលអាចនឹងត្រូវបានផ្គត់ផ្គង់ក្នុងរយៈពេល ៤ ខែខាងមុខនេះទន្ទឹមនឹងពេលវេលានៃការប្រមូលផលបន្ទាប់»។
ខេត្តកំពតមានស្រែអំបិលទំហំ ៣.៧០០ ហិកតា។ ទិន្នផលកាលពីឆ្នាំមុនត្រូវបានប្រមូលចំនួនតែ ២.៨៥៧ ហិកតាប៉ុណ្ណោះ។
យោងតាមសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប កម្ពុជាត្រូវការអំបិលជាមធ្យមពី ៨ ម៉ឺនទៅ ១០ ម៉ឺនតោនក្នុងមួយឆ្នាំដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
កាលពីមុន កម្ពុជាក៏ធ្លាប់នាំចូលអំបិលពីបរទេសដែរ។ ការនាំចូលទាំងនោះភាគច្រើនត្រូវបានប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មសម្រាប់បោកគក់ និងផលិតទឹកកក។
នៅឆ្នាំ ២០១៩ អ្នកផលិផលអំបិលមួយចំនួនបានបន្ថយផលិតកម្មអំបិលដើម្បីលក់ ដែលជំរុញឲ្យផលិតកម្មធ្លាក់ចុះ។ ដែលនេះនាំឲ្យមានការនាំចូលប្រមាណ ៣០.០០០ តោនដើម្បីពង្រឹងគម្លាតនៃតម្រូវការ។
បច្ចុប្បន្ន អំបិលមានតម្លៃ ១០.០០០ រៀល (២.៥ ដុល្លារ) ដល់ ១២.០០០ រៀល (៣ ដុល្លារ) ក្នុងមួយបាវដែលមានទម្ងន់ ៥០ គីឡូក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here