រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជម្រុញឲ្យក្រុមហ៊ុនលំដាប់យក្សមួយមកសិក្សាកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

អាប៊ុយដាប៊ីៈ ថ្នាក់ដឹកនាំក្រុមហ៊ុន Agility គ្រុបបានជួបជាមួយ​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សានិងផ្លាស់ប្តូរយោបល់ក្នុងន័យទាក់ទាញការវិនិយោគមកកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទ ថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយលោក SUSHANT Palakurthi Rao នាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសកល នៃក្រុមហ៊ុន Agility គ្រុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបនេះ មានគោលដៅដើម្បីពិភាក្សា ​និង​ពិនិត្យ​លទ្ធភាពវិនិយោគ លើវិស័យអាកាសចរណ៍ កិច្ចសម្រួលពាណិជ្ជកម្ម និងវិស័យផ្សេងទៀតក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនAgility គ្រុប គឺជាក្រុមហ៊ុនផ្តល់សេវាកម្មអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានប្រតិបត្តិការលើទ្វីបចំនួនប្រាំមួយ ដោយផ្តល់សេវាកម្មដឹកជញ្ជូនផ្លូវគោក សេវាកម្មដឹកជញ្ជូនប្រេងឥន្ធនៈ និងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។

ក្រុមហ៊ុននេះ ក៏មានសួនឧស្សាហកម្មធុនស្រាលកម្រិត “A” នៅមជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីខាងត្បូងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here