ក្រុមហ៊ុន​ដឹកជញ្ជូន​កញ្ចប់​បញ្ញើ DHL Express បន្ថែម​សមត្ថភាព​ដឹកជញ្ជូនតាម​ជើងហោះហើរ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក

ដោយៈ​សុខុម

ញូ​វ​ដេលី:  ជាមួយនឹង​សមត្ថភាព​ដឹកជញ្ជូន​ក​ញ្ច ប់​បញ្ញើ​លើសពី១.៧៣០តោន​ក្នុង​មួយ​សប្តាហ៍ ជើងហោះហើរ​របស់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក DHL Express ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ តាម​ជើងហោះហើរ​សហរដ្ឋអាមេរិក Kalitta Air នឹង​បង្កើន​សមត្ថភាព​ដឹកជញ្ជូន​របស់ខ្លួន នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ នេះ​បើ​យោងតាម​សារព័ត៌មាន Stat Times ចុះផ្សាយ​កាលពី​ថ្ងៃទី៩ មេសា។

ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ តាម​ជើងហោះហើរ​អាល្លឺម៉ង់ AeroLogic នឹង​បន្ថែម​សមត្ថភាព​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន DHL Express ចំនួន៦១០តោន ដោយ​ក្រុមហ៊ុន​នេះ​ធ្វើការ​ហោះហើរ៦ដង ក្នុង​មួយ​សប្ដាហ៍ ពី​ក្រុង​អាល្លឺម៉ង់ Leipzig ឆ្លងកាត់​ក្រុង​ហុងកុង ប្រទេស​សិង្ហ​បុរី និង​ប្រទេស​បា​រ៉ែ​ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្ដាញ​ដឹកជញ្ជូន​ធំ​ប្រចាំ​តំបន់​អាស៊ី​ខាងត្បូង របស់​ក្រុមហ៊ុន DHL Express នៅក្នុង​ប្រទេស​សិង្ហ​បុរី ដែលជា​ចំណុច​ឆ្លងកាត់​រួម នឹង​ជួយ​ពង្រឹង ហើយ​សម្រួល​ដល់​ការដឹកជញ្ជូន​កញ្ចប់​ប​ញ្ញើ​ពី​អាស៊ី​ប៉ាស៊ីហ្វិក ទៅកាន់​សហរដ្ឋអាមេរិក និង​អឺរ៉ុប។

ក្រុមហ៊ុន DHL Express បាន​ពង្រឹង​បណ្តាញ​ដឹកជញ្ជូន តាម​ជើងហោះហើរ​របស់ខ្លួន ដើម្បី​បំពេញ​តាម​តម្រូវការ ដែល​កំពុង​កើនឡើង​រវាង​អាស៊ី​ប៉ាស៊ីហ្វិក និង​សហរដ្ឋអាមេរិក ព្រមទាំង​អឺរ៉ុប។

គាំទ្រ​ដោយ​យន្តហោះ​ដឹកជញ្ជូន​ទំនិញថ្មីៗធុន Boeing 777 ផ្លូវ​ហោះហើរ​ទាំងនេះ​នឹង​ផ្តល់​សមត្ថភាព​ដឹកជញ្ជូន​កញ្ចប់​បញ្ញើ​សរុប បាន​រហូតដល់​ទៅជិត២.៣៥០តោន​ក្នុង​មួយ​សប្ដាហ៍ ធ្វើឱ្យ​ក្រុមហ៊ុន DHL Express មានលទ្ធភាព​ពង្រីក​សមត្ថភាព ដឹកជញ្ជូន​តាម​ជើងហោះហើរ និង​បង្កើនល្បឿន​ប្រគល់​កញ្ចប់​បញ្ញើ​ឱ្យ​កាន់តែ​ឆាប់រហ័ស។

ដំណើរការ​ដោយ​ក្រុមហ៊ុន Kalitta Air ដែលជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន DHL Express យន្តហោះ​មួយគ្រឿង​ធ្វើការ​ហោះ​ហើយ៥ដង ក្នុង​មួយ​សប្តាហ៍​ពី​សហរដ្ឋអាមេរិក មកកាន់​ប្រទេស​សិង្ហ​បុរី ដោយ​ឆ្លងកាត់​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។ ពី​សិង្ហ​បុរី យន្តហោះ​នេះ នឹង​ឈប់​សំចត​នៅ​ក្រុង​ហុងកុង និង​ប្រទេស​ជប៉ុន មុនពេល​ត្រលប់​ទៅកាន់​សហរដ្ឋអាមេរិក វិញ។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន Kalitta Air នឹង​ដំណើរការ​ផ្លូវ​ហោះហើរ​ថ្មី​មួយ​ដែល​ហោះហើរ​រវាង​ប្រទេស​សិង្ហ​បុរី និង​ក្រុង​ស៊ីដនី ចំនួន៦ដង​ក្នុង​មួយ​សប្តាហ៍។

យន្តហោះ​មួយគ្រឿង​ផ្សេងទៀត ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន AeroLogic នឹងធ្វើ​ការហោះហើរ​ចំនួន៦ដង ក្នុង​មួយ​សប្តាហ៍​ពី​ក្រុង Leipzig មកកាន់​ក្រុង​ហុងកុង និង​ប្រទេស​សិង្ហ​បុរី មុនពេល​ឈប់​សំចត​នៅ​ប្រទេស​បា​រ៉ែ​ន ហើយ​ត្រលប់​ទៅ​ក្រុង Leipzig វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here