ប្រទេស​ថៃ​រៀបចំ​គម្រោងការ​ធ្វើដំណើ​រ Travel Bubble ជាមួយ​បណ្តា​ប្រទេស​អាស៊ាន

ដោយៈ ម៉ា​ណេ​ត

បាងកកៈ រដ្ឋមន្ត្រីក្រសួង​កីឡា និង​ទេសចរណ៍​ថៃ Phiphat Ratchakitprakarn បាន​លើកឡើងថា ថៃ​និង​សិង្ហ​បុរី​កំពុង​ពិភាក្សា បង្កើត​ការធ្វើដំណើរ​ដោយ​កន្លែង ឬ​ហៅថា Travel Bubble រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ការធ្វើដំណើរ​ឡើងវិញ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​គេហទំព័រ Travel Daily Media នៅ​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បន្ថែមថា ថៃ​កំពុង​សម្លឹងមើល​ការរៀបចំ ការធ្វើដំណើរ​ដោយ​កន្លែង មួយ​បណ្តា​ប្រទេស​អាស៊ាន ដែលមាន​ករណី​ជំងឺ​កូ​វីដ១៩ទាប ដូចជា ប្រទេស​វៀតណាម និង​ឡាវ​ជាដើម។

ការធ្វើដំណើរ​ដោយ​កន្លែង ឬ​ហៅថា​Travel Bubble នេះ ផ្តោតលើ​ការរៀបចំ​កញ្ចប់​ទេសច​រណ៍​ទទួល​ភ្ញៀវទេសច​រ​អន្តរជាតិ ដែលមាន​ការគ្រប់គ្រង​ត្រឹមត្រូវ​ពី​បណ្តា​តំបន់ ឬ​ប្រទេស​ដែលមាន​សុវត្ថិភាព​ពី​កូ​វីដ១៩ ។

លោក Phiphat បាន​ថ្លែងថា “សិង្ហ​បុរី​មានបទពិសោធន៍ ក្នុងការ​បង្កើត​ផ្លូវ​បៃតង​ជាមួយ​បណ្តា​ប្រទេស​នៅ​អាស៊ី និង​អូ​សេ​អា​នី​ហើយ​ថៃ​សង្ឃឹមថា នឹងចូលរួម​ជាមួយ​ក្រុម​នោះ” ។ លោក​បន្តថា “ទន្ទឹមនឹងនេះ ការចែករំលែក​ព្រំដែន​ដីគោក ជាមួយ​ប្រទេស​វៀតណាម និង​ឡាវ ធ្វើឱ្យមាន​ភាពងាយស្រួល ក្នុងការ​បង្កើត​ការធ្វើដំណើរ​ដោយ​កន្លែង” ។

លោក​រដ្ឋមន្ត្រី​បាន​បង្ហើប​ថា ប្រទេស​ថៃ មាន​គោលបំណង​ចាប់ផ្តើម​ការធ្វើដំណើរ​នេះ ក្នុង​ខែតុលា​ខាងមុខ។

ទន្ទឹមនឹង​នេះដែរ លោក Mario Hardy នាយក​ប្រតិបត្តិ​នៃ​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក បាន​លើកឡើងថា ថៃ និង​វៀតណាម អាចបង្កើត​ការធ្វើដំណើរ​បែបនេះ​បាន​យ៉ាង​ងាយស្រួល ដោយហេតុថា​ប្រទេស​ទាំង២អាច​គ្រប់គ្រង ហើយ​រក្សា​អត្រា​ឆ្លង​ជំងឺ​កូ​វីដ១៩ទាប។

ទោះយ៉ាងណា ប្រទេស​ថៃ​នៅតែមាន​បំណង ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​ខ្លួន ដោយ​រក្សា​ព្រំដែន​ដោយ​បើកចំហ តែមាន​វិធានការណ៍​ទប់​ស្តា​ត់​តឹងរឹង ទាក់ទង​នឹង​ជំងឺ​កូ​វីដ១៩ ។ អាជ្ញាធរ​ទេសចរណ៍​នៅតែ​បន្ត​បង្កើត​នូវ​មធ្យោបាយថ្មីៗ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ដូចជា ការ​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ខ្លី ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​វាយ​កូន​ហ្គោល និង​ទូក​លើក​បាល់​កម្សាន្ត​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here