ធនាគារ​លំដាប់​យក្ស​របស់​ជប៉ុន SoftBank វិនិយោគ១,២ពាន់​លាន​ដុល្លារ​អាមេរិក លើ​ក្រុមហ៊ុន​វិភាគ​ហ្សែ​ន Invitae

ដោយៈ​សុខុម

អាមេរិក:  ក្រុមហ៊ុន​វិភាគ​ហ្សែ​ន Invitae Corp បានប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ ទី៥ ខែមេសា​ថា វិនិយោគិន​មួយក្រុម​រួមទាំង​ក្រុមហ៊ុន​ជប៉ុន SoftBank Group Corp ផង​នឹង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់១,១៥ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ក្រុមហ៊ុន​របស់ខ្លួន។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Edge Markets។

ក្រុមហ៊ុន​វិភាគ​ហ្សែ​ន​របស់​សហរដ្ឋអាមេរិក Invitae Corp និយាយថា ការវិនិយោគ ដែល​នឹងត្រូវ​យកទៅ​ប្រើប្រាស់ សម្រាប់​ជំរុញ​កំណើន​របស់ខ្លួន​នេះ នឹង​ចេញ​ជា​ទម្រង់​មូល​ប​ត្រ​បំណុល ដែលមាន​ការប្រាក់ ១,៥% ក្នុង​មួយឆ្នាំ ហើយ​មូល​ប​ត្រ​បំណុល​នេះ​នឹងមាន​តម្លៃ​ចាប់ផ្ដើម៤៣,១៨ដុល្លារ​ក្នុង​មួយ​ភាគហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីដើម​ឆ្នាំនេះ ក្រុមហ៊ុន SoftBank ក៏បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់៩០០លាន​ដុល្លារ​អាមេរិក នៅក្នុង​ក្រុមហ៊ុន​វិភាគ​ហ្សែ​ន​មួយទៀត របស់​សហរដ្ឋអាមេរិក Pacific Biosciences of California Inc. ផងដែរ។

ក្រុមហ៊ុន Invitae ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​សាន​ហ្វ្រា​ន​ស៊ី​ស្កូ ផ្តល់​សេវាកម្ម​ធ្វើតេស្ត​ហ្សែ​ន សម្រាប់​ជំងឺ​ជាច្រើន រួមមាន ជំងឺ​សើ​ស្បែក ភ្នែក​ជំងឺ ជំងឺមហារីក ព្រមទាំង​សុខភាព​បន្ត​ពូជ​ទាំង​នៅក្នុង និង​ក្រៅ​សហរដ្ឋអាមេរិក។

ភាគហ៊ុន​របស់​ក្រុមហ៊ុន ដែល​បានចាប់ផ្តើម​ដំណើរការ ក្នុង​ឆ្នាំ២០១០ នេះ​បាន​កើនឡើង៣ដង ក្នុង​រយៈពេល១២ខែ​កន្លងមកនេះ ធ្វើឱ្យ​តម្លៃ​សរុប​របស់​វា​នៅក្នុង​ទីផ្សារ​ឡើងដល់៧,៧ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន J Wood Capital Advisors LLC និង​ក្រុមហ៊ុន Perella Weinberg Partners LP គឺជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Invitae នៅក្នុង​ការវិនិយោគ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here