NBC ផ្តោត​លើ “ការ​ពង្រឹង​អភិបាល​កិច្ច​ហានិភ័យ​បទ​ល្មើស​ហិរញ្ញវត្ថុ​”

ដោយៈ ចំណាន

   ភ្នំពេញៈ លោកហេង បូមករា ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាស្តីពី “ការពង្រឹ​ងអភិបាលកិច្ចហានិភ័យបទល្មើសហិរញ្ញវត្ថុ និងការត្រួតពិនិត្យតាមបទប្បញ្ញត្តិសម្រាប់ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ” នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងគោលបំណងផ្តល់វេទិកា សម្រាប់អាជ្ញាធរត្រួតពិនិត្យ និងថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួបពិភាក្សាពីការពង្រឹងអភិបាលកិច្ច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់គ្រឹះស្ថាន ពាក់ព័ន្ធនឹងហានិភ័យបទល្មើសហិរញ្ញវត្ថុ ព្រមទាំងការអនុលោមតាមបទប្បញ្ញត្តិដែលមានជាធរមាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គសិក្ខាសាលាបានពិភាក្សាលើប្រធានបទ “ការទទួលខុសត្រូវ និងការសម្រេចចិត្តក្រោមសម្ពាធបទប្បញ្ញត្តិ” ដោយមានវាគ្មិនតំណាងធនាគារជាតិនៃកម្ពុជា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដើម្បីចែករំលែកទស្សនាទាន និងការរំពឹងទុកពីផ្នែកត្រួតពិនិត្យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here