មន្ត្រីជាន់ខ្ពស់​កម្ពុ​ជាប​ញ្ជា​ក់ថា ក្រុមហ៊ុន Tesla របស់លោក Elon Musk ពិតជា​បាន​ចុះបញ្ជី​នៅ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ បន្ទាប់ពី​ការចែករំលែកតៗគ្នា​លើ​បណ្តាញ​សង្គម​ថា ក្រុមហ៊ុន Tesla គ្រោង​នឹង​បើក​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជ​កម្ពុជា​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ផលិត​រថយន្ត អគ្គិសនី​របស់​អាមេរិក Tesla របស់លោក Elon Musk កំពូល​មហាសេដ្ឋី​លើ​ពិភពលោក បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលើកឡើង​ជាច្រើន​លើ​បណ្ដាញ​សង្គម Facebook ថា Tesla នឹង​បើក​ការិយាល័យ​របស់ខ្លួន នៅឆាប់ៗខាងមុខនេះ បន្ទាប់ពី Facebook Page មួយ​ដែលមាន​ឈ្មោះថា “Tesla Cambodia” បាន​បង្ហោះ​នូវ​ភាព​អគារ​មួយ ដែលមាន​និមិត្តសញ្ញា​របស់​ក្រុមហ៊ុន Tesla ដែល​ទីតាំង​នៅលើ​មហាវិថី​សហព័ន្ធរុស្ស៊ី ។

លោក​ស៊ា​ង ថៃ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ លោក​បាន បញ្ជាក់ថា ក្រុមហ៊ុន Tesla ពិតជា​បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា​មែន។

លោក​បាន​ថ្លែង​បញ្ជាក់ថា “ក្រុមហ៊ុន Tesla ពិតជា​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ហើយ​មាន​ទីតាំង​ពីរ​ផ្សេងគ្នា ក្នុង​រាជធានី​ភ្នំពេញ” ។

ក្រុមហ៊ុន Tesla ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយ​ដែល​ល្បី និង​នាំមុខ​នាពេល​បច្ចុប្បន្ន ដែលមាន​លោក Elon Musk ជា​អ្នកដឹកនាំ ហើយថ្មីៗនេះ លោក​កំពុងតែ​ពង្រីក​ទីផ្សារ​រថយន្ត​របស់ខ្លួន មកកាន់​តំបន់​អាស៊ី ដូចជា​នៅ​ចិន ហ្វីលីពីន ម៉ាឡេស៊ី និង​ឥណ្ឌា ខណៈដែល​កាលពី​ឆ្នាំ២០២០ ចិន​បានក្លាយ ជាទី​ផ្សារ​ធំ​លំដាប់​ទី២របស់ Tesla ក្នុង​ការលក់​រថយន្ត​បន្ទាប់ពី​ទីផ្សារ​អឺរ៉ុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here