ចំណេះដឹង! វិធីសាស្រ្ត៣យ៉ាងអាចជួយឱ្យអ្នកក្លាយជាមនុស្សពូកែក្នុងការចរចា

ដោយៈ សាវុធ

ភ្នំពេញៈ ជំនាញក្នុងការចរចា ពិតជាមានសារៈសំខាន់ស្ទើគ្រប់ផ្នែកទាំងអស់ ក្នុងឆាកជីវិតរបស់អ្នក ទាំងក្នុងការងារ ការរកស៊ី និងការរស់នៅប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ​។ អ្នកខ្លះមានទេពកោសល្យ ក្នុងការចរចានេះពីកំណើត អ្នកខ្លះទៀតត្រូវសិក្សារៀនសូត្រទើបទទួលបានជំនាញនេះ។

តើអ្នកចង់ដឹងទេថាត្រូវធ្វើដូចម្ដេចខ្លះ ដើម្បីអោយក្លាយជាអ្នកពូកែក្នុងការចរចារ? ចំណុចចំនួន៣ ដែលអាចជួយធ្វើឱ្យដឹងក្លាយជាអ្នកពូកែ ក្នុងការចរចាមួយរូប៖

ទី១) ការត្រៀមទុកជាមុន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មុននឹងចូលរូម ក្នុងការពិភាក្សាអ្វីមួយជាមួយដៃគូរបស់អ្នក អ្នកត្រូវស្វែងយល់អោយច្បាស់ពីប្រធានបទ ដែលអ្នកនឹងត្រូវពិភាក្សាគ្នា អ្វីដែលដៃគូអ្នកចង់បាន អ្វីដែលអ្នកអាចអោយគេ ហើយនិងអ្វីដែលអ្នកចង់បានពីគេមកវិញ។ អ្នកត្រូវតែមានភាពច្បាស់​លា​ស់លើបញ្ហាទាំងនេះជាមុនសិន មុននឹងឈានចូលដល់ការពិភាក្សាគ្នា ដើម្បីអោយអ្នកបានត្រៀមខ្លូនទុកជាមុន នូវសំណួរព្រមទាំងចម្លើយទៅដៃគូអ្នក។

នៅពេលដែលអ្នកបានត្រៀមទុកដូចនេះ វាជួយអោយអ្នកមានអាទិភាព ក្នុងការចរចារជាមួយដៃគូបានយ៉ាងមានប្រសិទ្ធភាព។

ទី២) សមត្ថភាពក្នុងការបត់បែន

ការចរចាមិនមែនជារឿងមួយដែលងាយនោះទេ។ វាជាការដែលមនុស្សពីរនាក់ឬមនុស្សមួយក្រុមពិភាក្សាគ្នា ដើម្បីរកចំណុចសមមូលមួយ ដែលទទួលយកបានទាំងអស់គ្នា។ ដូច្នេះហើយអ្នកតែងជួបការលំបាកក្នុងការសម្រេចចិត្ត ទទួលរងសម្ពាធពីដៃគូពិភាក្សា ប៉ុន្តែអ្នកត្រូវប្រាកដថា ខ្លួនអ្នកអាចទទួលរងសម្ពាធទាំងនោះបាន អ្នកអាចធ្វើការសម្រេចចិត្តបានយ៉ាងល្អ បើទោះបីអ្នកមានសម្ពាធក៏ដោយ។

មួយវិញទៀត អ្នកក៏ត្រូវចេះបត់បែនទៅតាមកាលៈទេសៈផងដែរ បើទោះបីជាអ្នកបានគិតទុកមុនរួចហើយ ប៉ុន្តែរឿងខ្លះកើតឡើងខុសពីការ ដែលអ្នកបានរំពឹងទុក វាទាម​ទារអោយអ្នកមានការសម្រេចភ្លាមៗស្របតាមកាលៈទេសៈដែរ។

ទី៣) និយាយម៉ាត់ណាម៉ាត់ហ្នឹង

ចូរកុំព្យាយាមនិយាយអ្វី ដែលវែងឆ្ងាយគ្មានប្រសិទ្ធភាព អ្នកគួរតែលើកចំណុចណាដែលសំខាន់មកនិយាយឲ្យបានច្បាស់លាស់ ជាជាងបែកអូរហូរស្ទឹង។ បើសិនជាបោះសម្ដីហើយអ្នកត្រូវធ្វើតាម និងគោរពពាក្យសន្យារបស់ខ្លូនឲ្យបានម៉ឹងម៉ាត់ ដូចពាក្យចាស់ពោលថា មនុស្សគេយកសម្ដី ដំរីគេយកភ្លុក។

ដើម្បីអោយការចរចា មិនចំណាយពេលច្រើនក្នុងការពិភាក្សាគ្នា អ្នកត្រូវជាមនុស្សម្នាក់ដែលម៉ឺងម៉ាត់ និយាយទៀងត្រង់ ហ៊ាននិយាយត្រូវហ៊ានធ្វើ មានទំនួលខុសត្រូវលើពាក្យសំដីខ្លួនឯងជាដើម។ ចំណុចទាំងអស់នេះ ជួយអោយអ្នកមានអទិភាពក្នុងការចរចា ហើយការចរចារបស់អ្នកប្រព្រឹត្តទៅយ៉ាងរលូន៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here