ចំណេះដឹង! ហេតុអ្វី​ត្រូវ​ចាំបាច់​បង្កើត​មូលនិធិ​សម្រាប់​អាសន្ន?

ដោយៈ សាវុធ

ភ្នំពេញៈ ក្នុង​ឆាកជីវិត​មនុស្សម្នាក់ៗ មើលមិនឃើញ និង​ទាយ​មិនត្រូវ​នោះទេ ដោយ​ថ្ងៃនេះ​សប្បាយចិត្ត ថ្ងៃស្អែក​អាច​នឹងមាន​ទុក្ខ មានរឿង​កើតឡើង​ដែល​មិនបាន​ព្រៀងទុក​ជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដូចនេះហើយ​ទើប​អ្នក​ចាំបាច់ ត្រូវមាន​មូ​លិ​និ​ធិ​សម្រាប់​ពេល​អាសន្ន គ្រាន់​ជួយ​ដោះ​ទាល់​ពេល​ត្រូវការ។

អ្វី​ទៅជា​មូលនិធិ​សម្រាប់​អាសន្ន?

វា​គឺជា​ប្រាក់ ឬ​គណនី​ដែល​បង្កើតឡើង ដើម្បី​តម្កល់ទុក​សាច់ប្រាក់​មួយ​ចំនួន​ធំ​សម្រាប់​ប្រើប្រាស់​ពេល​មាន​អាសន្ន ឬ​ការចំណាយ​ណាមួយ ដែល​មិនបាន​ព្រៀងទុក​ដូចជា សម្រាប់​ពេល​ឈឺ​សង្គ្រោះបន្ទាន់ ជួសជុលផ្ទះ ជួលជុល​ឡាន​ជាដើម។

ហេតុអ្វី​ចាំបាច់​មាន​មូលនិធិ​សម្រាប់​អាសន្ន?

ចម្លើយ​គឺ ដើម្បី​ជៀសវាង​ការខ្ចីប្រាក់ ពី​ធនាគារ​ឬ​អ្នកដទៃ។ ការដែល​មាន​លុយ​សម្រាប់​សង្គ្រោះ​ខ្លួនឯង​ជាការ​ល្អ ពីព្រោះ​ពេលដែល​យើង​មាន​បញ្ហា ប្រាកដ​ជាមាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ទុកចិត្ត និង​ឲ្យ​ប្រាក់​ខ្ចី។ អាស្រ័យ​ហេតុនេះហើយ ពាក្យចាស់​ខ្មែរ​ពោលថា​ខ្លួន​ទីពឹង​ខ្លួន។

តើ​គួរ​សន្សំ​ប្រាក់​ប៉ុន្មាន?

មូលនិធិ​សម្រាប់​អាសន្ន​ខុសពី ការ​សន្សំ​ធម្មតា​ទូទៅ អ្នក​ចាំបាច់​ត្រូវមាន​ប្រាក់​មួយចំនួនធំ​សម្រាប់​តម្កល់ទុក។ ជាការ​ល្អ​អ្នក​គួរ​ដក​ប្រាក់ខែ ឬ​ប្រាក់បៀវត្ស​ន៍​ចំនួន៣ ទៅ៦ខែ នៃ​ចំនួន​ដែល​អ្នកទទួលបាន​ក្នុង​មួយឆ្នាំ យោងទៅតាម​លទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here