ដោយៈ ម៉ាណេត
ភ្នំពេញៈ ព័ត៌មានទាំងអស់នេះ មានសារៈសំខាន់ណាស់ សម្រាប់វិនិយោគិន ក្នុងការតាមដានការវិវត្ត នៃការជួញដូរភាគហ៊ុននៅលើទីផ្សារ និងការវិវត្តនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជី។
ទម្ងន់នៃការប្រើប្រាស់ព័ត៌មានទាំងពីរប្រភេទនេះ អាចខុសគ្នាទៅតាមប្រភេទវិនិយោគិន។ វិនិយោគិនដែលផ្តោតលើរយៈពេលវែង ច្រើនចាប់អារម្មណ៍ជាងទៅលើព័ត៌មានស្តីពីក្រុមហ៊ុនចុះបញ្ជី ដើម្បីវិភាគអំពីការវិវត្តនៃគុណភាព និងលទ្ធភាពចំណេញរបស់ក្រុមហ៊ុន។
គោលដៅចុងក្រោយរបស់គាត់ គឺទទួលបានប្រាក់ចំណេញ ឬភាគលាភពីក្រុមហ៊ុននោះ។
ចំណែកឯវិនិយោគិនដែលផ្តោតលើរយៈពេលខ្លីវិញ ច្រើនចាប់អារម្មណ៍ជាងទៅលើទិន្នន័យជួញដូរលើទីផ្សារ ដើម្បីវិភាគអំពីកាវិវត្តនៃផ្គត់ផ្គង់ និងតម្រូវការភាគហ៊ុន ឬទំនោរទិញ/លក់ភាគហ៊ុននៅលើទីផ្សារ។
គោលដៅចុងក្រោយរបស់វិនិយោគិនប្រភេទនេះ គឺដើម្បីកេងចំណេញពីបម្រែបម្រួលថ្លៃនៅលើទីផ្សារ និយាយម្យ៉ាងទៀតគឺទិញថោក លក់ថ្លៃ៕