ចិន​ត្រៀម​ចេញ​ទិដ្ឋាការ​ជូន​ជនបរទេស​រួមមាន​កម្ពុជា ដែល​ទទួលបាន​វ៉ាក់សាំងកូ​វីដ១៩ របស់ខ្លួន

ដោយៈ ម៉ា​ណេ​ត

ប៉េកាំងៈ ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការ​ដំណើរ​ព្រំដែន​ចូលក្នុង​ប្រទេស​វិញ ដោយ​អនុញ្ញាតឱ្យ​ជនបរទេស​មួយចំនួន ដែល​មកពី​សហរដ្ឋអាមេរិក ឥណ្ឌា កម្ពុជា និង​ប៉ា​គី​ស្ថាន ប្រសិនបើ​ពួកគេ​បានទទួល​វ៉ាក់សាំង​កូ​វីដ១៩ផលិត​ដោយ​ប្រទេស​ចិន។

រដ្ឋាភិបាល​ចិន​ត្រូវបាន​បិទ​ប្រទេស ដោយ​មិន​អនុញ្ញាត​ជនបរទេស​ភាគច្រើន​ចូលមក​ប្រទេស ចាប់តាំងពី​ខែមីនា ឆ្នាំមុន ហើយ​បាន​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ១៩បាន​យ៉ាង​ប្រសើរ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែ​ស្ថានទូត​ចិន នៅតាម​ប្រទេស​មួយចំនួន បានចេញ​សេចក្តីជូនដំណឹង​ដោយ​និយាយថា ខ្លួន​នឹង​បើក​ពាក្យសុំ​ទិដ្ឋាការ ដោយ​ជ្រើសរើស​ប្រជាជន​ណា ដែល​ទទួលបាន​វ៉ាក់សាំង​កូ​វីដ១៩ ផលិត​នៅ​ប្រទេស​ចិន។

វ៉ាក់សាំង​របស់​ចិន ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​រួមមាន​ទួរគី ឥណ្ឌូនេស៊ី និង​កម្ពុជា។

ជាមួយគ្នានេះដែរ ស្ថានទូត​ចិន​នៅ​សហរដ្ឋអាមេរិក បានឱ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចុះ​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​នឹង​ចាប់ផ្តើម​ដំណើរការ​ដល់ “អ្នកដាក់ពាក្យសុំ​ទិដ្ឋាការ ដែល​ចាក់​វ៉ាក់សាំង​កូ​វីដ១៩របស់​ចិន” ។

កម្មវិធី​នេះ​អាចអនុវត្ត​ចាប់ពី​សប្តាហ៍​នេះ ទៅដល់​អ្នក ដែល​មក​ចិនដីគោក ដើម្បី​បន្តការងារ ការ​ដំណើរ​សម្រាប់​អាជីវកម្ម រឺ​សម្រាប់ “តម្រូវការ​មនុស្សធម៌” ដូចជា​ការជួបជុំ​សមាជិកគ្រួសារ​ជាដើម។

ទីក្រុង​ប៉េកាំង កំពុង​ជំរុញ​ផែន​ការចាក់​វ៉ាក់សាំង ដល់​ប្រជាជន​ក្នុងស្រុក​របស់ខ្លួន ជាមួយនឹង​វ៉ាក់សាំង ផលិត​ក្នុងស្រុក​ចំនួន៤ ដែល​ត្រូវ​បានអនុម័ត។ ប៉ុន្តែ​ចិន​នៅ​មិនទាន់​អនុម័ត​ការចាក់​វ៉ាក់សាំង​ផលិត​នៅ​បរទេស​នៅឡើយ​ទេ។

ប្រទេស​ចិន បាន​បញ្ជូន​វ៉ាក់សាំង​របស់ខ្លួន​ទៅ​បរទេស ប៉ុន្តែ​នៅតែ​ទទួលរង​ការរិះគន់​ពី​ការរីក​រាលដាល​ដំបូង​នៃ​ជំងឺ​កូ​វីដ១៩ ចេញពី​ទឹកដី​របស់ខ្លួន។

សេចក្តីថ្លែងការណ៍​រប​ស់​ស្ថានទូត​ចិន​បានឱ្យដឹងថា នេះ​ត្រូវអនុវត្ត​ចំពោះ​អ្នក ដែលមាន​វ៉ាក់សាំង​ពីរដង ឬ​ចាក់​មួយ​ដូ​ស តែ​ទាមទារ​យ៉ាងហោចណាស់រ​យៈ​ពេល១៤ថ្ងៃមុន ពេល​ដាក់​ពាក្យសុំ​ទិដ្ឋាការ។

ស្ថានទូត​ចិន​នៅ​ប្រទេសផ្សេងៗ រួមមាន ឥណ្ឌា ប៉ា​គី​ស្ថាន ហ្វីលីពីន អ៊ីតាលី និង​ស្រីលង្កា​បានចេញ​សេចក្តីថ្លែងការណ៍​ស្រដៀង​គ្នា​នេះ។

អ្នកដំណើរ​ដែល​មកដល់​ប្រទេស​ចិន នឹង​នៅតែ​ត្រូវដាក់​ឱ្យធ្វើ​ច​តា​ឡី​ស័ក រហូតដល់៣សប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here