IFC ត្រៀម​ដាក់ចេញ​កញ្ចប់​ទុន ២០០លាន​ដុល្លារ ដើម្បី​ជួយ​ដល់​វិស័យ SMEs នៅ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែលជា​សមាជិក​ធនាគា​រ​ពិភពលោក បានស្នើ​ដាក់ទុន​វិនិយោគ​រហូត​ដល់២០០លាន​ដុល្លារ​អាមេរិក​នៅក្នុង​ធនាគារ​អេ​ស៊ី​លី ដើម្បី​ពង្រីក​កម្មវិធី​ផ្តល់ប្រាក់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) និង SMEs គ្រប់គ្រង​ដោយ​ស្ត្រី។ នេះ​បើ​យោងតាម​ការចេញផ្សាយ​មួយ​របស់​សារព័ត៌មាន DealStreetAsia នៅ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បណ្ឌិត​អ៊ិន ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា​បាន​ថ្លែងប្រាប់​គេហទំព័រ Cambodiafinancialtimes.com នៅ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា IFC កំពុង​ធ្វើ​កិច្ចការងារ​នេះ ហើយ​បន្ត​ដំណើរការ​ទៅមុខ​ដោយ​រលូន ដើម្បី​ផ្គត់ផ្គង់​ការរីកលូតលាស់​នៅក្នុង​វិស័យ SMEs ។

លោក​បាន​ថ្លែងថា កម្មវិធី​ផ្តល់ប្រាក់​កម្ចី​ដល់ SMEs និង SMEs គ្រប់គ្រង​ដោយ​ស្ត្រី​របស់ IFC នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ពាក់កណ្តាល ឆ្នាំ២០២១ ហើយ​កម្មវិធី​នេះ​ក៏​នឹង​អនុវត្ត​នៅ​ទូទាំងប្រទេស។

IFC ជា​សមាជិក​របស់​សម្ព័ន្ធ​ធនាគារពិភពលោក និង​ជា​ស្ថាប័ន​អភិវឌ្ឍ​សកល​ដ៏​ធំ​បំផុត ដោយ​យកចិត្តទុកដាក់​បំផុត​លើ​វិស័យ​ឯកជន​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។

IFC កំពុង​សហការ​ជាមួយ ២.០០០ស្ថាប័ន ទូទាំង​ពិភពលោក ដោយ​ប្រើ​បទពិសោធន៍​រយៈពេល ៦ទសវត្សរ៍​របស់ខ្លួន ដើម្បី​បង្កើត​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​ដែលមាន​តម្រូវការ​ខ្លាំង។

ការបង្កើន​ទុនវិនិយោគ បទពិសោធន៍ និង​អនុភាព ដើម្បី​ជួយ​ដល់​វិស័យ​ឯកជន​ឱ្យមាន​ភាព​រីកចម្រើន និង​កាត់បន្ថយ​ភាពក្រីក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here