ក្រុមហ៊ុន Apple ប្រកាស​វិនិយោគ​ជាង ១ពាន់​លាន​ដុល្លារ​បង្កើត​ម​ជ្ឈ​ម​ណ្ឌបច្ចេកវិទ្យា​ធំ​មួយ​នៅ​អឺរ៉ុប

ដោយៈ ម៉ា​ណេ​ត

អន្តរជាតិៈ ក្រុមហ៊ុន Apple បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​បង្កើត​ម​ជ្ឈ​មណ្ឌប​ច្ចេក​វិទ្យា​ធំ​មួយ ដែល​ត្រូវបាន​ហៅ (silicon design centre) នៅក្នុង​តំបន់​អឺរ៉ុប​ស្ថិតនៅ​ទីក្រុង​មុយ​និ​ច អាល្លឺម៉ង់ និង​វិនិយោគ​ជាង១ពាន់​លាន​អឺរ៉ូ (១,២ ពាន់​លាន​ដុល្លារ)។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNA នៅ​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិនិយោគ​នេះ គ្រោង​ធ្វើឡើង​ក្នុង​រយៈពេល៣ឆ្នាំ​ខាងមុខ ដើម្បី​ពង្រីក​ក្រុមហ៊ុន​របស់ខ្លួន​នៅ​ទីនោះ សម្រាប់​ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​របក​គំ​ឃើញថ្មី។

ទីក្រុង​មុយ​និ​ច ជា​មជ្ឈមណ្ឌល​វិស្វកម្ម និង​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​របស់​ក្រម​ហ៊ុន Apple នៅ​អឺរ៉ុប​ដោយមាន​វិស្វករ​ជិត ១.៥០០នាក់ មកពី ៤០ប្រទេស ដែល​ធ្វើការ​លើ​ការ​រចនា​គ្រប់គ្រង​ថាមពល អ្នក​កែច្នៃ​កម្មវិធី និង​បច្ចេកវិទ្យា​ឥត​ខ្សែ។

ក្រុមហ៊ុន Apple បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រោងចក្រ​ថ្មី​នេះ​នឹង​ក្លាយជា​កន្លែង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដ៏​ចម្រើន​របស់​ក្រុមហ៊ុន Apple និង​កន្លែង​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ធំ​បំផុត​នៅ​អឺរ៉ុប សម្រាប់​ឧបករណ៍​អេឡិចត្រូនិក​ចល័ត និង​សូ​ហ្វ​វែ​រ​ឥត​ខ្សែ។

ការពង្រីក​នេះ​ធ្វើឡើង បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង តម្លៃ៦០០លាន​ដុល្លារ​របស់​ក្រុមហ៊ុន Apple ជាមួយ​ក្រុមហ៊ុន​រចនា​បន្ទះ​ឈី​ប​អង់គ្លេស-អាឡឺម៉ង់ Dialog Semiconductor ក្នុង​ឆ្នាំ២០១៨ ដើម្បី​នាំ​ក្រុម​រចនា​បន្ទះ​ឈី​ប​ថាមពលសំខាន់ៗ ដែល​ប្រើ​ក្នុង​ទូរស័ព្ទ iPhone និង​ឧបករណ៍​ផ្សេងទៀត៕ (១ដុល្លារ = ០,៨៤០៨ អឺរ៉ូ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here