កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច១,៩ទ្រីលានដុល្លាររបស់ចូ បៃឌិនឆ្លងផុតដំណាក់កាលបោះឆ្នោតនៅសភា

ដោយៈ សខុម

វ៉ាស៊ីនតោនៈ សភារបស់សហរដ្ឋអាមេរិក បានធ្វើការបោះឆ្នោតកាលពីថ្ងៃអង្គារ ទី៩ ខែមីនា លើសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩ ចំនួន ១,៩ ទ្រីលានដុល្លាររបស់ប្រធានាធិបតីចូ បៃឌិន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។

ការបោះឆ្នោតនេះជាការត្រួសត្រាយផ្លូវគួរឱ្យសាទរ មុននឹងឈានទៅដល់ការអនុម័ត ដែលតាមការរំពឹងទុកនឹងធ្វើឡើងនៅថ្ងៃពុធ នេះ។
សភាបានបោះឆ្នោតដោយសំឡេង ២១៩ ទល់នឹង ២១០ សំឡេងដើម្បីរុញឱ្យសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកានេះឈានដល់ការជជែកដេញដោលផ្ដាច់ព្រ័ត្រ។ គ្មានសមាជិកសភាមកពីគណបក្សសាធារណរដ្ឋណាម្នាក់បោះឆ្នោតគាំទ្រកញ្ចប់ថវិកានេះឡើយ ហើយសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យមួយរូបបានបោះឆ្នោតជំទាស់។

ការអនុម័តសេចក្តីព្រាងច្បាប់នេះ ដែលតាមការរំពឹងទុកថានឹងធ្វើឡើងនៅថ្ងៃពុធនេះ នឹងផ្ដល់លទ្ធភាពឱ្យលោកចូ បៃឌិនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះឱ្យចេញជាច្បាប់ជាធរមាននៅចុងសប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការអនុម័តសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាដ៏ធំ ដែលស្ថិតក្នុងចំណោមវិធានការប្រឆាំងភាពក្រីក្រធំៗបំផុតរបស់សហរដ្ឋអាមេរិក ចាប់តាំងពីទសវត្សឆ្នាំ១៩៦០មកនេះ នឹងផ្តល់លទ្ធភាពឱ្យលោកចូ បៃឌិន និងក្រុមប្រជាធិបតេយ្យគ្រប់គ្រងសភាដោយជោគជ័យ ក្រោយលោកចូលកាន់តំណែងជាប្រធានាធបតីមិនទាន់បាន ២ ខែផងនោះ។

លោក Steny Hoyer ប្រធានក្រុមសំឡេងភាគច្រើននៃសភា បានប្រាប់ក្រុមអ្នកយកព័ត៌មានថា សភានឹងពិចារណាលើសេចក្ដីព្រាងច្បាប់នេះដោយចាប់ចាប់ផ្តើមនៅម៉ោង៩ ព្រឹកថ្ងៃពុធ នេះទៅ។ សេចក្ដីព្រាងច្បាប់នេះត្រូវបានព្រឹទ្ធសភាបញ្ជូនមកសភាកាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញនេះ។ ហើយការជជែកដេញដោលបឋមបានចាប់ផ្តើមកាលពីរសៀលថ្ងៃអង្គារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here