ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​របស់​ថៃ​គ្រោង​ពង្រីក​សេវាកម្ម​របស់ខ្លួន​មកា​ន់​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន Thai Group Holdings Plc (TGH) ដែល​ធានារ៉ាប់រង​អាយុជីវិត ហើយ​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​កម្មជួល និង​ផ្តល់​សេវា​កម្ចី បានប្រកាសថា នឹង​ពង្រីក​ខ្លួន​មកកាន់​ប្រទេស​កម្ពុជា ដោយ​មើលឃើញ​ទីផ្សារ​កម្ពុជា មាន​សក្តានុពល​សម្រាប់​ការពង្រីក​អាជីវកម្ម​របស់ខ្លួន។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាក​ប៉ុស្តិ៍ នៅ​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Thakorn នាយក​ប្រតិបត្តិ​នៃ TGH ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ថៃ បាន​ថ្លែងថា ក្រម​ហ៊ុន TGH បានកំណត់​ផែនការ ដើម្បី​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​របស់ខ្លួន​នៅ​ទីផ្សារ​កៅ​ស្រុក ដោយ​ផ្តោតលើ​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម។

នាពេល​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ មិនទាន់មាន​មូលដ្ឋាន​ឈរជើង នៅក្រៅ​ប្រទេស​រឹងមាំ​នៅឡើយ​ទេ ព្រោះ​ក្រុមហ៊ុន​បានត្រឹមតែ​គាំទ្រ​សាជីវកម្ម Thai Charoen Corporation (TCC) ជាមួយ​សេវាកម្ម​ធានារ៉ាប់រង​នៅក្នុង​ទីផ្សារ​ខាងក្រៅ​ប្រទេស​ប៉ុណ្ណោះ។

ក្រុមហ៊ុន TCC និង​ក្រុមហ៊ុន TGH ដែល​គ្រប់គ្រង​ដោយ​លោក​មហា​សេដ្ឋកិច្ច Charoen Sirivadhanabhakdi មាន​អាជីវកម្ម​ជាច្រើន នៅក្នុង​ផលប័ត្រ​របស់​ក្រុមហ៊ុន​ទាំងនេះ ដែល​មានការ​គ្របដណ្តប់​លើ​វិស័យ​អចលនទ្រព្យ និង​សេវាកម្ម​ហិរញ្ញវត្ថុ។

ក្រុមហ៊ុន TGH អាច​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ រួមបញ្ចូល​គ្នា​ដោយ​ស្ថិត​ន​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន TCC សម្រាប់​រយៈពេល​វែង ដោយ​ផ្អែកលើ​ផែនការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល​របស់ខ្លួន។

ក្រុមហ៊ុន TGH អាច​ក្លាយជា​ស្ថាប័ន​សេវាកម្ម​ហិរញ្ញវត្ថុ ឌីជីថល​របស់​ក្រុមហ៊ុន TCC ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​TCC ក្នុង​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ និង​ពង្រីក​អាជីវកម្ម​ធានារ៉ាប់រង ដើម្បី​គ្របដណ្តប់​លើ​សុខភាព និង​ធានារ៉ាប់រងផ្សេងៗនាពេល​អនាគត។

លោក Thakorn បាន​និយាយថា “យើង​មាន​ផែនការ​ច្បាស់លាស់ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ធានារ៉ាប់រង​នៅ​អាគ្នេយ៍ ដោយមាន​ការរួមបញ្ចូល​ជា​បច្ចេកវិទ្យា លើ​ធនា​រ៉ាប់រង និង​ប្រែក្លាយ TGH ទៅជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ឌីជីថល ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ។ បន្ទាប់ពីនោះ យើង​នឹង​ពិចារណា​ធ្វើ​មាត្រដ្ឋាន TGH ម្តងទៀត អាស្រ័យ​លើ​ការផ្លាស់ប្តូរ​ទិដ្ឋភាព​សេដ្ឋកិច្ច និង​ឱកាស​អាជីវកម្ម​នៅ​នោះ​តាម​ពេលវេលា​ជាក់ស្តែង” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here