គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយជំរុញឱ្យអតិថិជនខ្លួនប្រើប្រាស់ធនាគារចល័តឱ្យបានច្រើន

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងដំណាក់កាលនៃការរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍កាន់តែធំឡើងនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនានានៅក្នុងប្រទេសកម្ពុជា បានជំរុញនិងលើកទឹកចិត្តដល់អតិថិជនរបស់ខ្លួន ងាកមកប្រើប្រាស់ការទូទាត់ និងការចំណា​យ​នានាតាមប្រព័ន្ធបច្ចេកវិទ្យា E-Money ដោយមិនប្រើប្រាស់ក្រដាសប្រាក់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានប្រកាសលើកទឹកចិត្តដល់អតិថិជនរបស់ខ្លួនឱ្យប្រើប្រាស់កម្មវិធីធនាគារចល័ត ដែលសំដៅលើការកម្មវិធីទូរសព្ទកាន់តែច្រើន និងឱ្យអស់សក្ដានុពល ដូចជា ការផ្ទេរប្រាក់តាមទូរសព្ទដៃ ការទូទាត់តាមប្រព័ន្ធQR Code និងការទូទាត់នានាតាមកម្មវិធីទូរព្ទដៃផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គ្រឹះស្ថានក៏បានបានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ត ដល់អ្នកដែលសកម្មនឹងការប្រើប្រាស់តាមមធ្យោបាយនេះផងដែរ ព្រមទាំងលើកទឹកចិត្តដល់អតិថិជន ទាញយកកម្មវិធីនេះមកប្រើប្រាស់ផងដែរ ដើម្បីឱ្យកាន់តែច្រើនមកប្រើប្រាស់ ការចំណាយដោយមិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ ។

លោកគា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ និងជាប្រធានសមាគមមីក្រូហិរញ្ញវត្ថុអេអឹមខេបានឱ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ របស់លោក បានបង្កើតកម្មវិធីធនាគារចល័តនេះ ដើម្បីសម្រួលដល់ការប្រើប្រាស់របស់អតិថិជន ជាពិសេសដើម្បីសុវត្ថិភាពអតិថិជន ក្នុងការដាក់លុយតាមខ្លួន ។ តាមរយៈធនា​គា​រចល័ត ( Mobile Banking ) អតិថិជនអត់ចាំបាច់ដាក់លុយតាមខ្លួននោះទេ គឺមានតែទូរសព្ទស្មាតហ្វូន គឺអាចទូទាត់ការចំណាយរបស់ខ្លួន ដូចជា ការទិញ កាត់ទូរសព្ទ បង់វិក្ក័យបត្រទឹក ភ្លើង ផ្ទេរប្រាក់ទៅកាន់បងប្អូន និងការទិញទំនិញនៅហាងជាច្រើន ដែលមានបំពាក់ប្រព័ន្ធQR Code របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជាក៏បានលើកឡើងផងដែរថា ការដែលពលរដ្ឋប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យហិរញ្ញវត្ថុកាន់តែច្រើ​ន ប្រជាជនកម្ពុជានឹងចំណេញនូវការសន្សំបានយ៉ាងច្រើន ដូចជា ការមិនធ្វើដំណើរទៅកាន់បញ្ជរ បង់ប្រាក់ មិនធ្វើដំណើរទៅធ្វើប្រតិបត្តិការនានា ហើយធនាគារជាតិក៏មិនបាច់ ក្នុងការបោះពុម្ពក្រដាសប្រាក់បន្ថែមទៀតនោះដែរ ព្រោះតែការចាយវាយត្រូវធ្វើឡើងតាមឌីជីថល ដែលជាការសន្សមួយសម្រាប់សេដ្ឋកិច្ច ៕

LEAVE A REPLY

Please enter your comment!
Please enter your name here