ក្រុមហ៊ុន​អន្តរជាតិ១ កំពុង​បង្កើនល្បឿន​ពង្រីក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន Ooctane ដែល​បាន​បណ្តាក់ទុន​រួម​នៅ​កម្ពុជា គាំទ្រ​ដោយ​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​ក្នុងស្រុក Worldbridge Group កំពុង​រិះរក​ឱកាស​វិនិយោគ ដំណាក់កាល​ចុងក្រោយ​នៅ​កម្ពុជា ដោយសារ​ការចរចា​ធុរកិច្ច​កាល ពី​ដំណាក់​ដំបូង​មាន​ភាពខ្វះខាត។ នេះ​បើ​យោងតាម​ការចេញផ្សាយ របស់​សារព័ត៌មាន​ជប៉ុន Nikkei នៅ​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ។

ក្រុមហ៊ុន​បណ្តាក់ទុន​រួម ដែលមាន​ទឹកប្រាក់៥៥លាន​ដុល្លារ​នេះ កំពុង​ស្វែងរក​ការផ្តល់​ប្រឹក្សា​ដល់​ក្រុមហ៊ុន​ផងដែរ ហើយ​ក្រុមហ៊ុន​ក៏​សម្លឹងមើល លើ​ការវិនិយោគ​ក្នុង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ឯកជន​ដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Tapas Kuila ដៃគូ​វិនិយោគ​របស់​ក្រុមហ៊ុន​បាន​ប្រាប់ DealStreetAsia ថា គោលដៅ​របស់​ក្រុមហ៊ុន គឺ “អាជីវកម្ម ដែល​រកប្រាក់​ចំណូល​ល្អ” ដែលមាន​សេដ្ឋកិច្ច​ឯក​តា​យ៉ាងខ្លាំង ជាមួយ​យុទ្ធសាស្ត្រ​កំណើន និង​ផ្លូវ​ឆ្ពោះទៅរក​ប្រាក់ចំណេញ​ច្បាស់លាស់។

ក្រុមហ៊ុន Ooctane បានប្រកាស​បិទ​ការប្រមូល​មូលនិធិ​ដំបូង របស់ខ្លួន​នៅ​ចុងឆ្នាំ២០១៨ ដែល​មូលនិធិ​នេះ ត្រូវបាន​វិនិយោគ​លើ​អាជីវកម្ម​ទាក់ទង នឹង​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​នេះ ផ្តោត​សំខាន់​លើ​វិស័យ​ជាច្រើន ដូចជា​ភ័ស្តុភារ ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច អចលនទ្រព្យ និង​សេវាកម្ម​ហិរញ្ញវត្ថុ។ ទោះយ៉ាងណា ក្រុមហ៊ុន​ក៏​បើកចំហ​ចំពោះ​ការវិនិយោគ​លើ​ក្រុមហ៊ុន​ផ្សារ​លករាយ ដែល​កំពុង​ប្រើ​បច្ចេកវិទ្យា ជម្រុញ​ការផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល។

ខណៈ​សកម្មភាព​វិនិយោគ​មាន​ភាពអន់ថយ ដោយសារ​វិបត្តិ​កូ​វីដ១៩ ក្រុម​ហ៊​ន Ooctane បាន​អះអាងថា បាន​ចំណាយ​ពេលវេលា​ជាច្រើន​កាលពី​ឆ្នាំមុន ក្នុង​ការផ្តល់​ប្រឹក្សា និង​ជួយ​ក្រុមហ៊ុន​អំពី​វិធី​ដើម្បី​គេចផុត​ពី​ពី​វិបត្តិ​កូ​វីដ១៩ ។

លោក Kuila បាន​ថ្លែងថា “ជាទូទៅ​យើង​បន្ថែម​គុណ​តម្លៃ ដោយ​ប្រកាន់យក​វិធីសាស្ត្រ​ដោះស្រាយ​ដោយផ្ទាល់ ជាមួយ​ក្រុមហ៊ុន​ផលប័ត្រ​របស់​យើង ដោយ​ដើរតួ​យ៉ាងសំខាន់​ក្នុង​ប្រតិ​ប​តិ្ត​ការ និង​ផ្តល់យោបល់​សម្រាប់​ពួកគេ តាម​តំរូវការ​របស់​ពួកគេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here