ក្រុមហ៊ុនMicrosoft ចោទមហាយក្សចិនជាអ្នកនៅពីក្រោយខ្នងការហ៊ែគយកការណ៍សម្ងាត់ពីសូហ្វវែរ Server អ៊ីម៉េលរបស់ខ្លួន

ដោយៈសុខុម

អាមេរិក:   Microsoft ដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស របស់សហរដ្ឋអាមេរិក បានចោទប្រកាន់ថា មហាយក្សចិនជាអ្នកនៅពីក្រោយខ្នងក្រុមហ៊ែគឃើ(Hacker) ដែ​លបានលួចយកការណ៍សម្ងាត់ពីសូហ្វវែរ Server អ៊ីម៉ែលរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី៣ មីនា នេះ។

ក្រុមហ៊ុននេះបញ្ជាក់ថា ក្រុមហ៊ែគឃើនេះជាសមាជិក នៃក្រុមចារកម្មអ៊ីនធឺណិតមួយ ដែលមានរដ្ឋាភិបាលបរទេសនៅពីក្រោយខ្នង ហើយថាក្រុមនេះមានជំនាញខ្ពស់ និងប៉ិនប្រសប់ណាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈផូស (Post) ក្នុងប្លក់ (blog) របស់ខ្លួន មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់អំពីការគំរាមកំហែង (Threat Intelligence Centre) នៃក្រុមហ៊ុនMicrosoft បានចាត់ទុកការលួចហ៊ែគនេះថា ជាស្នាដៃរបស់ក្រុម Hafniumជាក្រុមមួយ ដែលមានរដ្ឋាភិបាលបរទេសនៅពីក្រោយខ្នង និងធ្វើសកម្មភាពក្រៅប្រទេសចិន។

ក្រុមហ៊ុន Microsoft បញ្ជាក់ថា ក្រុម Hafnium បានសំដៅវាយប្រហារលើក្រុមអ្នកស្រាវជ្រាវផ្នែកជំងឺឆ្លង ក្រុមហ៊ុនច្បាប់ គ្រឹះស្ថានឧត្តមសិក្សា និងក្រុមហ៊ុនដែលផ្ដល់សេវា ឬផ្គត់ផ្គត់ផលិតផលដល់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ក្រុមអង្គការក្រៅរដ្ឋាភិបាល មិនបានរងការវាយប្រហារនោះទេ។

នេះជាលើកទី៨ ហើយក្នុងរយៈពេល១២ខែចុងក្រោយនេះ ដែលក្រុមហ៊ុន Microsoft បានទម្លាយឱ្យដឹងជាសាធារណៈ នូវក្រុមហ៊ែគឃើមានរដ្ឋាភិបាលបរទេសជាខ្នងបង្អែក ដែលបានវាយប្រហារលើស្ថាប័ននានា ដែលមានសារៈសំខាន់ចំពោះសង្គមស៊ីវិល។

ក្រុមហ៊ុនMicrosoft និយាយថា ទោះបីជាក្រុម Hafnium មានមូលដ្ឋាននៅប្រទេសចិនក្ដី ក៏ក្រុមនេះធ្វើសកម្មភាពភាគច្រើនចេញពីServer ឯកជន ដែលបានជួលនៅក្នុងសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here