ចំណេះដឹងហិរញ្ញវត្ថុៈ តើធ្វើដូចម្តេចដើម្បីអ្នកទទួលបានចំណូលអកម្ម

ដោយ : គង់ ម៉ាលីនណា

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ការក្លាយជាអ្នកមាន គឺមិនមែនមានន័យថា អ្នកគឺមានសេរីភាពផ្នែកហិរញ្ញវត្ថុនោះទេ។ តាមពិតទៅមនុស្ស៩៥ភាគរយមានការយល់ច្រឡំពីរឿងនេះ។

ដូច្នេះសំណួរដ៏ធំបំផុតស្តីពីសេរីភាពហិរញ្ញវត្ថុ គឺអំពីការផ្តល់ដំបូន្មានពី:-របៀបបង្កើតចំណូលអកម្ម -មធ្យោបាយលឿនបំផុត និងងាយស្រួលបំផុតដើម្បីកាត់បន្ថយម៉ោងធ្វើការ។ -ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកអាចទទួលបានចំនួនទឹកប្រាក់ដូចមុន ឬច្រើនជាងមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ចំណូលអកម្មមជាធម្មតា មានមកពីការរកលុយបាន ដោយមិនចាំបាច់ធ្វើការសម្រាប់វា។ ចំណូលអកម្មជាចំណូល ដែលយើងទទូលបានដោយមិនចាំបាច់ធ្វើការ(ដូចជា ថ្លៃផ្ទះជួល ថ្លៃឡានជួល ថ្លៃអគារជួល ចំណូលពីអាជីវកម្ម ការប្រាក់ពីធនាគារជាដើម)។

នេះជារូបមន្តសាមញ្ញមួយ ដើម្បីស្វែងយល់ពីចំណូល ដែលអ្នកត្រូវការដើម្បីរកប្រាក់ចំណូលដែលបានមកពីគំនិត បែបជាចំណូលអកម្ម ដើម្បីទទូលបានសេរីភាពផ្នែកហិរញ្ញវត្ថុ។

ដូចនេះ តើអ្នកអាចសាងចំណូលអកម្មដោយរបៀបណា? នេះជាវិធីពីរយ៉ាងក្នុងការសាងចំណូលអកម្មៈ -បង្កើតការវិនិយោគ ដើម្បីអោយវាធ្វើការបង្កើតលុយអោយអ្នក -បង្កើតអាជីវកម្ម ដើម្បីអោយវាធ្វើការបង្កើតលុយអោយអ្នក។ ប៉ុន្តែជាការពិត អ្នកចង់មានទាំងពីរ គឺទាំងការវិនិយោគ និងទាំងអាជីវកម្ម ដែលពួកវាអាចបង្កើតចំណូលអោយអ្នក។ ចង់ដឹងថា ត្រូវដូចម្តេចមែនទេ?។

ធ្វើការវិនិយោគអោយច្រើន ដើម្បីអោយវាធ្វើការបង្កើតលុយអោយអ្នក

នេះជាគំនិតមួយ ក្នុងការសាងចំណូលអកម្ម ហើយជាដំបូង លោក អ្នកគូរសន្សំលុយសិន។ បើគ្មានការសន្សំលុយខ្លះនោះទេ នោះអ្នកនឹងគ្មានសេរីភាពផ្នែកហិរញ្ញវត្ថុទេ ជាពិសេស គឺការសន្សំលើការវិនិយោគ ដែលវាអាចបង្កើតលុយដោយខ្លួនវាអោយអ្នកបាន។

អ្នកជំនាញបានលើកទឹកចិត្តអ្នក អោយធ្វើការសន្សំ10%នៃប្រាក់ចំណូលសរុបរបស់អ្នក ទៅក្នុងគណនីសម្រាប់សេរីភាពផ្នែកហិរញ្ញវត្ថុរបស់អ្នក។ បន្ទាប់ពីអ្នកធ្វើការសន្សំបានលុយខ្លះហើយ ចូរអ្នកប្រើប្រាស់លុយទាំងនោះទៅធ្វើការវិនិយោគ។ ទាំងនេះគឺជាយាន្តៈ ផ្សារភាគហ៊ុន ការប្តូររូបិយប័ណ្ណ(លុយ) អចលនទ្រព្យ និងការវិនិយោគផ្សេងៗទៀត។

ឥឡូវនេះ ចូរធ្វើតាមការណែនាំទាំងបីជំហាននេះដូចជា ទី១ ជ្រើសរើសយាន្តដែលសាកសមនឹងអ្នក ដោយជ្រើសរើសអ្វី ដែលធ្វើអោយអ្នកមានអារម្មណ៍ល្អ នឹងអ្វីដែលអ្នកចូលចិត្ត។ ទី២ ត្រូវច្បាស់ថាយាន្តនេះ វាជាឪកាសល្អ ព្រមទាំងវាដំណើរការល្អ សូមធ្វើការស្រាវជ្រាវ សួរមិត្តៗរបស់អ្នក ឬសួរអ្នកជំនាញ។ ទី៣  ប្រសិនជាអ្នកកំពុងធ្វើវាដោយខ្លូនឯង អ្នកគួរតែពូកែនឹងវា ព្រមទាំង ជ្រើសរើសប្រព័ន្ធណាដែលស័ក្តិសមនឹងអ្នក បើមិនបែបនេះទេ អ្នកនឹងបោះលុយចោលហើយ។

តើអ្នកគួរតែជ្រើសរើសការវិនិយោគដែលមានផលចំណេញច្រើន ឬក៏តិច?

អ្នកគួរតែធ្វើការបែងចែកលុយរបស់អ្នក១០ភាគរយ ដើម្បីសន្សំទុកសម្រាប់ធ្វើការវិនិយោគ។

“ពេលអ្នកអាចធ្វើការគ្រប់គ្រងហានិភ័យបាន នោះលុយរបស់អ្នកគឺមិនខាតនោះទេ”។

បើអ្នកមានវ័យនៅក្មេង អូខេ យើងនិយាយចំពោះលុយត្រឹមតែ១០០ដុល្លារ អ្នកគួរតែដកលុយ៥០ដុល្លារ ដើម្បីយកវាទៅដាក់កន្លែងដែលមានសុវត្តិភាព ដែលបានផ្តល់ផលចំណេញអោយយើង៥ភាគរយក្នុងមួយឆ្នាំ ដូចជាធនាគារ។

បើអ្នកមិនទទូលយក៥ភាគរយ ដែលទទូលបានពីផលនៃការវិនិយោគ ដែលប្រកបដោយសុវត្តិភាពរបស់អ្នកនោះទេ អ្នកនឹងត្រូវការកម្មវិធីខ្លះហើយៈ។

អ្នកអាចជ្រើសរើសប្រព័ន្ធ រួចរៀនពីវា បើអាចធ្វើការព្រៀងវានៅលើក្រដាសសិន នឹងបន្ទាប់មកធ្វើការវិនិយោគ ដោយប្រើប្រាស់ប្រព័ន្ធនេះ។ ម្យ៉ាងវិញទៀត អ្នកគួរណាស់ស្វែងរកអ្នកគ្រប់គ្រងការវិនិយោគមួយរូប ដែលពិតជាមានជំនាញក្នុងរឿងនេះ។

នេះគឺជាការប្រើលុយអោយធ្វើការអោយអ្នក ចុះបើអាជីវកម្មធ្វើការអោយអ្នកវិញតើធ្វើដូមម្តេចដែរ?

បង្កើតអាជីវកម្ម ដើម្បីអោយវាធ្វើការបង្កើតលុយអោយអ្នកមានចំណូលអកម្មដោយផ្អែកលើអាជីវកម្ម ហើយនេះជាគន្លឹះក្នុងការសួរសំនួរក្នុងការសាងអាជីវកម្មដើម្បីអោយវាបង្កើតលុយអោយអ្នក។

តើអ្វីដែលខ្ញុំអាចធ្វើបាន សម្រាប់អាជីវកម្មរបស់អ្នក ឬសម្រាប់អាជីវកម្មរបស់អ្នកនៅថ្ងៃអនាគត ដោយអ្នកមិនចាំបាច់ធ្វើការមួយថ្ងៃ10ម៉ោងអស់មួយជីវិតនោះ? ព្រោះថាពេលអ្នកចាប់ផ្តើមសាងអាជីវកម្មមួយ គឺអ្នកត្រូវប្រើប្រាស់ថាមពល និងការខិតខំប្រឹងប្រែងអស់យ៉ាងច្រើ​ន ដោយធ្វើការយ៉ាងតិចមួយថ្ងៃ១០ម៉ោង តែបើអ្នករៀបចំបានល្អនោះ អ្នកនឹងធ្វើការតិចជាងនេះ ដោយការប្រើប្រាស់ប្រព័ន្ធ។

ប្រព័ន្ធអាជីវកម្ម គឺជាដំណើរការមួយ ដែលអាចធ្វើម្តងហើយទៀតៗ ក្នុងការបង្កើតប្រាក់ចំណេញអោយអ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here