កិច្ចសម្ភាសន៍ពិសេសៈ តើអ្នកជំនាញអន្តរជាតិនិយាយអ្វីខ្លះអំពីស្ថានភាពអចលនទ្រព្យនាពេលបច្ចុប្បន្ននៅកម្ពុជា?

ដោយៈ ម៉ាណេត

ភ្នំពេញៈ ផលប៉ះពាល់នៃការផ្ទុះឡើងនៃព្រឹត្តិការណ៍២០កុម្ភៈ នៃការឆ្លងជំងឺកូវីដ ១៩ ពិតជារំខានដល់វិស័យអចលនទ្រព្យនៅកម្ពុជា ប៉ុន្តែអ្នកវិនិយោគវិស័យអចលនទ្រព្យអន្តរជាតិនៅកម្ពុជាបានលើកឡើងថា វិនិយោគិនភាគច្រើនមានទំនោរ ទៅរកការវិនិយោគរយៈពេលវែង បើទោះបីជាមានព្រឹត្តិការណ៍បែបនេះកើតឡើង។

លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia ជាមួយនឹងលោកស៊ុ ម៉ាណេតអ្នកយកព័ត៌មានរបស់គេហទំព័រCambodiafinancialtimes.com កាលចុងសប្តាហ៍មុនអំពីស្ថានភាពអចលនទ្រព្យនាពេលបច្ចុប្បន្ន និងព្រឹត្តិការណ៍ថ្មី ដែលបានកើតឡើងលើវិស័យអចលនទ្រព្យនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើលោកយល់ឃើញយ៉ាងម្តេច ទាក់ទងព្រឹត្តិការណ៍ថ្មីៗនេះកម្ពុជា ហើយតើវាប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជាយ៉ាងម្តេច?

លោក James: ការផ្ទុះឡើងនៃការឆ្លងចូលសហគមន៍នាពេលថ្មីៗនេះ ប្រាកដណាស់ បានធ្វើឱ្យមានការរំខានដល់ទីផ្សារវិនិយោគរយៈពេលខ្លី ប៉ុន្តែប្រតិបត្តិការទិញលក់ និងការស្វែងរកអចលនទ្រព្យភាគច្រើននៅតែមិនផ្លាស់ប្តូរ។ វិនិយោគិនអចលនទ្រព្យភាគច្រើន មានទំនោរទៅរកការវិនិយោគរយៈពេលវែង ហើយបើទោះជាពួកគេមិនអាចមកពិនិត្យមើលអចលនទ្រព្យ ឬជួបគ្នាដោយផ្ទាល់នៅពេលនេះ ក៏ពួកគេមិនផ្លាស់ប្តូរផែនការវិនិយោគរបស់ពួកគេឡើយ។

ទោះយ៉ាងណាក៏ដោយ ស្ថានភាពនេះអូសបណ្តាយរយៈវែង នោះលទ្ធផលនឹងប៉ះពាល់ដល់អារម្មណ៍វិនិយោគិន ប៉ុន្តែបើស្ថានភាពនេះ នឹងស្ថិតក្រោមការគ្រប់គ្រងបានលឿ ន ហានិភ័យនឹងមានតិចសម្រាប់ការវិនិយោគរយៈពេលវែង។

សរុបមក យើងបានឃើញស្ថានភាពនេះ កាលពីមុននៅក្នុងប្រទេសកម្ពុជា ទោះបីមិនធ្ងន់ធ្ងរក៏ដោយ ហើយវាគឺជាបញ្ហា ដែលប្រទេសជាច្រើនបានប្រឈមមុខដូចគ្នា ដូច្នេះឥឡូវនេះមានការយល់ដឹងកាន់តែច្បាស់អំពីថា តើការរំខានអាចមានរយៈពេលយូរ ឬយ៉ាងណា។

អំឡុងពេលវិបត្តិកូវីដ១៩ បញ្ហាបែបនេះអាចកើតឡើងគ្រប់ពេល។ តើលោកមានយោបល់យ៉ាងម្តេចដល់អ្នកវិនិយោគិន ដើម្បីរក្សាបាននូវភាពឆ្លាតវៃ ក្នុងការវិនិយោគរបស់ពួគគេអំឡុងពេលនេះ?

លោក James: វិនិយោគិន និងអ្នកអភិវឌ្ឍន៍ គួរតែធ្វើតាមការណែនាំរបស់រដ្ឋាភិបាលយ៉ាងយកចិត្តទុកដាក់ និងយកចិត្តទុកដាក់ឱ្យបានខ្ពស់។ មាននីតិវិធីដែលបានបង្កើតឡើងយ៉ាងល្អសម្រាប់អ្នកជួល និងម្ចាស់ផ្ទះ រួមទាំងការត្រួតពិនិត្យសីតុណ្ហភាព ការប្រើប្រាស់ឧបករណ៍លាងដៃ ការសម្លាប់មេរោគប្រចាំ ការពាក់របាំងមុខ និងតាមដានទំនាក់ទំនងខាងក្រៅ។

ការធ្វើឱ្យប្រាកដថានីតិវិធីទាំងនេះ ត្រូវបានអនុវត្តយ៉ាងដិតដល់ គឺជាវិធីល្អបំផុតដើម្បីធានាថា អចលនទ្រព្យត្រូវបានការពារ ប៉ុន្តែទោះបីជាមាននីតិវិធីទាំងអស់នៅក្នុងកន្លែងក៏ដោយ វាអាចពិបាកក្នុងការបញ្ឈប់ផលប៉ះពាល់នៃជំងឺកូវីដ១៩។

ក្រៅពីផលប៉ះពាល់ដោយផ្ទាល់ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ទាំងអស់បានឃើញពីឥទ្ធិពលរបស់ជំងឺកូវីដ១៩ ទៅលើទីផ្សារអចលនទ្រព្យ ក្នុងរយៈពេល១២ខែចុងក្រោយនេះ ហើយវិធីល្អបំផុត ដើម្បីកាត់បន្ថយហានិភ័យទីផ្សារគឺធ្វើពិពិធកម្ម ផលប័ត្ររបស់ពួកគេទៅជាប្រភេទអចលនទ្រព្យផ្សេងៗគ្នា។

តួយ៉ាង អ្នកដែលមានដីកសិកម្ម ឬឃ្លាំងឃ្លាំងអាចនឹងអាស្រ័យផលប្រសើរជាងឆ្នាំកន្លងមក ចំណែកទីផ្សារលំនៅដ្ឋាន ការិយាល័យ ផ្សារលក់រាយ ឬសណ្ឋាគារទទួលរងផលប៉ះពាល់ខ្លាំងជាង។

បច្ចុប្បន្នកម្ពុជាទទួលបានវ៉ាងសាំងកូវីដ១៩ ពីបណ្តាប្រទេសដៃគូអភិវិឌ្ឍន៍ តើនេះអាចជាកត្តាជំរុញ និងលើកទឹកចិត្តដល់វិនិយោគិន ក៏ដូចជាអភិវឌ្ឍន៍ឱ្យឯកវិនិយោគនៅកម្ពុជាបន្ថែមដែរឬទេ?

លោក James: ការទទួលបានវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជាគឺជាក្តីសង្ឃឹមដ៏ធំមួយដើម្បីធ្វើឱ្យផ្នែកសំខាន់ៗ នៃសេដ្ឋកិច្ចមានកំណើនសារជាថ្មី ជាពិសេសអ្នកដែលពឹងផ្អែកលើអាជីវកម្ម និងការធ្វើដំណើរកម្សាន្ត។

ទោះយ៉ាងណាក៏ដោយ កម្រិតនៃការទទួលវ៉ាក់សាំង ចាំបាច់ត្រូវឈានដល់ចំនួនមួយសមស្រប នៃចំនួនប្រជាជន ដើម្បីចាប់ផ្តើមកាត់បន្ថយហានិភ័យ នៃការរំខានបន្ថែមទៀតតាមរយៈការឆ្លងចូលសហគមន៍។ តាមវិធីណាក៏ដោយ ការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ហាញថាជាជំហានមួយ ដែលអាចមើលឃើញយ៉ាងច្បាស់ នូវការបញ្ចប់នៃវិបត្តិកូវីដ១៩ ហើយវានឹងលើកទឹកចិត្តដល់ទំនុកចិត្តរបស់វិនិយោគិន។

បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈបញ្ចប់ តើវាទាមទាររយៈពេលប៉ុន្មាន ដើម្បីទាក់ទាញរំហូរវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាវិនិយោគិន ក្នុងវិស័យអចលនទ្រព្យបន្ថែមមកកម្ពុជា?

លោក James: ទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ មិនទាន់របាយការណ៍ណាមួយ ដែលបង្ហាញពីទំហំនៃផលប៉ះពាល់ ដល់វិស័យអចលនទ្រព្យនៅកម្ពុជាទៅឡើយទេ ខណៈអ្នកជំនាញជាច្រើនបានលើកឡើងថា ព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈនឹងត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីប្រជាជន។

វាលឿនពេកក្នុងការប្រាប់ថា ព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ នឹងប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជា ប៉ុន្តែនៅពេលការឆ្លងចូលសហគមន៍នេះ ត្រូវបានគ្រប់គ្រង យើងរំពឹងថា សកម្មភាពអ្នកអភិវឌ្ឍន៍នឹងចាប់ផ្តើមឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here