ចំនួន​មហាសេដ្ឋី​ថ្មី​ប្រា​ក់ពាន់​លាន​ដុល្លារ​នៅ​ចិន​កើនឡើង ២៥៩នាក់ វ៉ា​ដាច់សហរដ្ឋអាមេរិក

ដោយៈ ម៉ា​ណេ​ត

ប្រទេស​ចិនៈ ចំនួន​មហាសេដ្ឋី​នៅ​ប្រទេស​ចិន កើនឡើង២៥៩នាក់​កាលពី​ឆ្នាំមុន បើទោះបី​ជាមាន​វិបត្តិ​ជំងឺ​កូ​វីដ១៩ ដែល​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក។ នេះ​បើ​យោងតាម​របាយការណ៍​មួយ ដែល​ចេញផ្សាយ​ជាស​កល​នៅ​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។

ចំនួន​មហាសេដ្ឋី​នៅ​ប្រទេស​ចិន បាន​កើនឡើង​ស្ទើរតែ​ទ្វេដង ក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ ខណៈ​ប្រទេស​មហា​អំ​ណា​សេដ្ឋកិច្ច លំដាប់​ទី២របស់​ពិភពលោក​បន្ត​កើន​វ៉ា​ដាច់ផ្សេងៗទៀត ក្នុង​ការបង្កើត​មហាសេដ្ឋី មាន​ទឹកប្រាក់​លើសពី១ពាន់​ដុល្លារ ហើយ​សមត្ថភាព​របស់​វា​ក្នុងការ​គេចផុត​ពី​វិបត្តិ​កូ​វីដ១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​របាយការណ៍​របស់ Hurun Global Rich បាន​បង្ហាញថា ប្រជាជន​ចិន​ចំនួន២៥៩នាក់ បានក្លាយ​ជាម​ហ​សេដ្ឋកិច្ច មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ហើយ​ចំនួន​ប្រជាជន ដែល​ទើប​ក្លាយ​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​នេះ គឺ​ច្រើនជាង​ប្រទេសផ្សេងៗទៀត​នៅលើ​ពិភពលោក។

សហរដ្ឋអាមេរិក​ឈរ​នៅ​លំដាប់​ទី២ ដែលមាន​ប្រជាជន​ក្លាយ​ប​មហាសេដ្ឋី​ថ្មី​ប្រា​ក់ពាន់​លាន​ដុល្លារ​ចំនួន៧០នាក់​ប៉ុណ្ណោះ។

ជារួម ប្រទេស​ចិន បន្ត​នាំមុខ​ក្នុង​ការបង្កើត​ទ្រព្យសម្បត្តិ​លើ​ពិភពលោក ដោយ​បន្ថែម​មហាសេដ្ឋី​ថ្មី​ចំនួន៤៩០នាក់ ក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ បើ​ប្រៀបធៀប​នឹង​សហរដ្ឋអាមេរិក ដែលមាន​មហា​ម​សេដ្ឋី​ថ្មី​ចំនួន១៦០នាក់។

លោក Rupert Hoogewerf ប្រធាន​ក្រុមហ៊ុន​Hurun Report បាន​និយាយថា ទោះបី​ជាមាន​ភាពវឹកវ​រ ដោយសារ​ជំងឺ​រាតត្បាត​ក៏ដោយ​ឆ្នាំកន្លងមក ចិន​មាន​ចំនួន​មហាសេដ្ឋី កើនឡើង​នូវ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​បំផុត ក្នុង​ទសវត្ស​ចុងក្រោយ​នេះ ដោយសារតែ​ការចុះបញ្ជី​ថ្មី និង​ទីផ្សារ​ភាគហ៊ុន​កំពុង​រីកចម្រើន។

លោក​បាន​បន្ថែមថា “នេះ​ជា​លើក​ទី១សំរាប់​ទ្វីបអាស៊ី ក្នុង​រយៈពេល​ប្រហែលជា​រាប់រយឆ្នាំ ដែលមាន​មហាសេដ្ឋី​ច្រើនជាងគេ នៅលើ​ពិភពលោក​រួមបញ្ចូល​គ្នា” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here