សកម្មភាព​អាជីវកម្ម​តាម​បណ្តា​ផ្សារ​នៅ​ភ្នំពេញ​ចាប់ផ្ដើម​ដាំ​ក្បាល​ចុះ

ដោយៈ លក្ខិណា

ភ្នំពេញៈ សកម្មភាព​អាជីវកម្ម នៅតាម​ផ្សារ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ថយចុះ​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ បន្ទាប់ពី​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ក្នុង​សហគមន៍​កើនឡើង​កាន់តែច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការ​កត់សម្គាល់ ទាំង​ចរាចរណ៍ និង​សកម្មភាព​អាជីវកម្ម​មួយចំនួន ជាពិសេស​នៅ​តំបន់​ដែល​ឆ្លង​ជំងឺ​កូ​វីដ១៩ មាន​ការចុះ​ជាច្រើន ក្នុង​ផ្សារ​ធំថ្មី ផ្សា​របឹង​កេងកង និង​ផ្សារ​មួយចំនួនទៀត​ក្នុង​កណ្ដាល​រាជធានី ពលរដ្ឋ​ចេញចូល​ផ្សារ​កាន់តែ​តិច អាជីវក​របើក​ដំណើរការ​ផ្សារ​ក៏​កាន់តែ​តិច​ដូចគ្នា។

អាជីវករ​ម្នាក់​លក់ដូរ​សម្លៀកបំពាក់​នៅ​ផ្សារ​ធំថ្មី កញ្ញា ប៊ុន​នី បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី២៦ កុម្ភៈ​កន្លងមក​ថា នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយនេះ ប្រជាពលរដ្ឋ​ចូល​ផ្សារ​ធំថ្មី ទិញ​ទំនិញ​កាន់តែ​តិចទៅៗហើយ ជាក់ស្ដែង​ម្សិលមិញ​មាន​តិចតួច ថ្ងៃនេះ(ថ្ងៃទី២៦កុម្ភៈ ) កាន់តែ​ខ្សត់​អ្នក​មក​ផ្សារ​ទៅទៀត ដែលជា​ការព្រួយបារម្ភ​មួយ​សម្រាប់​ក្រុមអាជីវករ​បើសិនជា​ជំងឺ​កូ​វី១៩ កាន់តែ​អូសបន្លាយ​យូរ​ទៀត​នោះ  ។

កញ្ញា​បន្តថា “ប្រជាពលរដ្ឋ​ពិតជា​ខ្លាច ក្នុងការ​មកកាន់​តំបន់​មាន​មនុស្ស​ច្រើន ហើយ​អ្នកលក់​មួយចំនួន ក៏បាន​បិទ​អាជីវកម្ម​របស់ខ្លួន​ដែរ ដើម្បី​បង្កា​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ” ។ កញ្ញា​និយាយថា “កាលពីមុន​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ មាន​ប្រជាពលរដ្ឋ​ជាច្រើន មក​ដើរ​ផ្សារ​និង​អា​ជីករ សឹងតែ​គ្រប់​តូប​នៅក្នុង​ផ្សា​របើក​ដំណើរការ​ឡើងវិញ ហើយ​សកម្មភាព​ទិញ​លក់​ក៏មាន​ច្រើន​ដែរ តែ​នៅពេល​មាន​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​ជាថ្មី ធ្វើ ឱ្យអ្វីៗក៏​ត្រលប់​ទៅជា​ស្ងាត់​វិញ និង​ប៉ះពាល់​ដល់​ចំណូល​អាជីវករ​ជាច្រើន” ។

ដោយឡែក​បើ​ក្រលេក​ទៅ​មើល​ផ្សារ​ផ្សេងទៀត​ភ្នំពេញ ដូចជា​ផ្សា​របឹង​កេងកង ក៏មាន​ការ​ថយ ចុះ​នូវ​សកម្មភាព អាជីវកម្ម​ច្រើន​ផងដែរ ។ បើតាម​ការបញ្ជាក់​ពី​អ្នកគ្រប់គ្រង​ផ្សារ​នេះ​ថា សកម្មភាព​នៅក្នុង​ផ្សារ​បាន​ថយចុះ ដល់​ពាក់កណ្ដាល​ឯណោះ ហើយ​គណកម្មការ​ផ្សារ ក៏បាន​រៀបចំ​នូវ​វិធានការ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ត្រឹមត្រូវ​ផងដែរ ដូចជា​បាញ់​អា​កល់ និង​ដាក់​ស្កែ​ន QR Code ផងដែរ ។

គិត​ត្រឹម​ថ្ងៃទី២៦ កុម្ភៈ២០២១នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ ក្នុង​សហគមន៍២០កុម្ភៈ ចំនួន​ជាង២០០នាក់ ខណៈ​អ្នក​ឆ្លង​សរុប កើន​ដល់​ចំនួន​ដល់​ទៅ​ជាង៧៤០នាក់​ទៅហើយ។ ទីតាំង​ជាច្រើន​បាននិងកំពុង​បិទ​អាជីវកម្ម ដើម្បីឱ្យ​អាជ្ញាធរ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​មក​ធ្វើតេស្ត​និង​ធ្វើ​ច​ត្តា​ឡី​ស័ក៕

LEAVE A REPLY

Please enter your comment!
Please enter your name here