កម្ពុជា-ទីម័រខាងកើតបង្ហាញឆន្ទៈជំរុញសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មឱ្យកាន់តែធំជាងមុន

ដោយៈ សាវុធ

ភ្នំពេញៈ ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា និងរដ្ឋាភិបាលទីម័រខាងកើតនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែរដ្ឋាភិបាលទំាងពីបានប្រកាសជំរុញសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានភាពខ្លាំងក្លាជាងមុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០១។

ការប្រកាសជំរុញសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំរវាងលោកប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិកម្ពុជា និងលោកស្រី អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទីម័រខាងកើត តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា “រដ្ឋមន្រ្តីការបរទេសទាំងពីរ បានកត់សម្គា​ល់ថាទំហំពាណិជ្ជកម្មទ្វេភាគី នៅមានកម្រិតទាបនៅឡើយ និងបានឯកភាពជំរុញឱ្យភាគីពាក់ព័ន្ធទាំងពីរ ពិនិត្យលទ្ធភាពបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរដែលមានស្រាប់”។

យោងតាមលោកកុយ គួងរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-ទីម័រខាងកើត មានប្រមាណ៣០ម៉ឺនដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ។

ក្នុងជំនួបរវាងខាងលើនោះដែរ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានអបអរសាទរគ្នា ចំពោះការរីកចម្រើន និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ជាច្រើនទៀត និងលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរពន្លឿន ការចរចាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនបីផ្សេងទៀត ដូចជា អនុស្សរណៈនៃការយោគយល់គ្នាស្តីពី (១.) កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ (២.) កិច្ចសហប្រតិបត្តិការទូទៅវិស័យពាណិជ្ជកម្ម និង (៣.) កិច្ចសហការបច្ចេកទេសនៃមជ្ឈមណ្ឌលដឹកជញ្ជូនជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here