ធនាគារដ៏ធំអាមេរិកBank of America កាត់បន្ថយបុគ្គលិកចំនួនច្រើនគួរឱ្យភ្ញាក់ផ្អើល

ដោយៈសុខុម

សហរដ្ឋអាមេរិកៈ Bank of America Corp ដែលជាធនាគារវិនិយោគពហុជាតិសាសន៍ និងជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំរបស់សហរដ្ឋអាមេរិក បានកាត់បន្ថយបុគ្គលិករបស់ខ្លួនមួយចំនួនធំនៅសប្ដាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៦ កុម្ភៈ ដោយដកស្រង់ប្រភពពីសារព័ត៌មាន Bloomberg News។

ដោយដកស្រង់ប្រភពមនុស្ស២នាក់ ដែលដឹងរឿងនេះ ព័ត៌មានចុះផ្សាយខាងលើបានបញ្ជាក់ថា បុគ្គលិកផ្នែកលក់ ផ្នែកជួញដូរ ផ្នែកស្រាវជ្រាវ ផ្នែកធនាគារវិនិយោគ និងផ្នែកទីផ្សារមូលធន សុទ្ធតែរងផលប៉ះពាល់ដោយសារចំណាត់ការនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព័ត៌មានដដែលបានលើកឡើងទៀតថា ការកាត់បន្ថយបុគ្គលិកនេះគឺជាផ្នែកមួយនៃការផ្លាស់ប្ដូរបុគ្គលិកជាធម្មតា របស់សង្កាត់ហិរញ្ញវត្ថុ Wall Street អំឡុងពេលនេះ ក្រោយពីចែកប្រាក់រង្វាន់លើកទឹកចិត្តដល់បុគ្គលិករួច។

ទោះជាយ៉ាងណា ធនាគារ Bank of America បានបដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ។ កាលពីឆ្នាំមុនធនាគារនេះប្រកាសថា ខ្លួននឹងមិនកាត់បន្ថយបុគ្គលិកឡើ​យនៅក្នុងឆ្នាំ២០២០។ ធនាគារអាមេរិក២ទៀតគឺធនាគារ Goldman Sachs និងធនាគារ Wells Fargo ក៏បានប្រកាសកាត់បន្ថយបុគ្គលិកដែរកាលពីឆ្នាំមុន។

កាលពីខែមករា ដើមឆ្នាំ២០២១ សារព័ត៌មាន Bloomberg News បានចុះផ្សាយថា ធនាគារ និងជាក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិកJPMorgan Chase & Co ក៏មានគម្រោងកាត់បន្ថយបុគ្គលិករាប់រយនាក់ដែរ នៅក្នុងផ្នែកសេវាអតិថិជនរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here