ព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ខកចិត្ត និង​ច្របូកច្របល់​អារម្មណ៍

ដោយៈ គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ការ​ចូលមក​លងបន្លាច​នៃ​ព្រឹត្តិការណ៍ មិន​ធ្លាប់មាន​កាលពី​ឆ្នាំមុន ចំនួន៥ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ខកចិត្ត ច្របូកច្របល់​អារម្មណ៍ ទាក់ទង​នឹង​ព្រឹត្តិការណ៍​នយោបាយ​ផង និង​បញ្ហា​ជាច្រើន​ទៀតផង។

ឆ្នាំ២០២០ កម្ពុជា​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន ដែល​បានធ្វើ​ឲ្យ​មនុស្ស​ខកចិត្ត​ភ័យព្រួយ និង​ត​ក្ត​មា​ក្នុង​អារម្មណ៍ ព្រឹត្តិការណ៍​ទាំងនោះ​រួមមាន ការ​កកូរកកាយ​រប​ស់​អ​តី​តៈ​មេដឹកនាំ​បក្សប្រឆាំង ការចូល​មកដល់​នៃ​ពេលវេលា ដកហូត​ប្រ​ព័​ន្ឋ​អនុគ្រោះ​ព​ន្ឋ(EBA)ពី​សហគមន៍​អឺរ៉ុប ការបិទ​ហ្គេម​អន​ឡាញ​យ៉ាង​តក់ក្រហល់​ពី​រដ្ឋាភិបាល គ្រោះទឹកជំនន់ និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភព លោក​បណ្តាលមកពី​ជំងឺ​កូ​វីដ១៩ ពិសេស​ព្រឹត្តិការណ៍៣វិច្ឆិកា និង២៨វិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការ​វាយ​សំពង​ផ្លូវ​អារម្មណ៍​នេះ បានធ្វើ​ឲ្យ​មនុស្ស​ខកចិត្ត ឈានទៅ​បាក់​ទឹកចិត្ត និង​កើត​ជំងឺផ្លូវចិត្ត។ ទន្ទឹមនឹង​ការមកដល់​ជាថ្មី នៃ​ព្រឹត្តិការណ៍២០កុម្ភៈ ដែល​បាននិងកំពុង​ឆ្លង​ចូល​សហគមន៍ បានធ្វើ​ឲ្យ​បញ្ហា​ជាច្រើន​លេចឡើង​ជាថ្មី សេដ្ឋកិច្ច​ដែល​រំពឹងថា​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ២០២១នេះ ត្រូវបាន​ទទួលរង​ការវាយដំ​យ៉ាងដំណំ​ជាថ្មី ពិសេស​សុខភាព​ផ្លូវចិត្ត​របស់​ពលរដ្ឋ​កា​ន់​តែ​ទ្រុឌទ្រោម។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​គួច ម៉េង​លី​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ម៉េង​លី ជេ គួច​គ្រុប​បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ៨០ភាគរយ បានកើត​ជំងឺផ្លូវចិត្ត​ក្នុង​កំឡុង​វិបត្តិ២ឆ្នាំ​កន្លងមកនេះ ដោយសារ​បញ្ហា​វាយលុក​ជាច្រើន ការ​ជំពាក់​បំណុល​ធនាគារ ដោយសារ​ប្រាក់ចំណូល​មានការ​ធ្លាក់ចុះ​ជាដើម។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា បច្ចុប្បន្ន​លោក​សង្កេតឃើញថា សឹងតែ៨០ភាគរយ​នៃ​ប្រជាជន​កម្ពុជា មាន​បញ្ហា​ផ្លូវចិត្ត​ដែល​បណ្ដាលមកពី​កត្តា​ជីវភាព​ថ្ងៃ ឬ​បញ្ហា​ហិរញ្ញវត្ថុ​នេះឯង។ លោក​ឧកញ៉ា​បាន​បន្តថា ប្រជាជន​កម្ពុជា​មួយចំនួន​ធំ នៅ​ខ្វះខាត​ចំណេះដឹង​ទូទៅ​ជុំវិញ​សង្គម​រស់នៅ និង​ខ្វះ​សា​ធាតុ​បំប៉ន់​ក្នុង​អាហារ​ទទួលទាន រាងកាយ ទើប​ធ្វើឱ្យ​ចិត្ត​ពួកគាត់ ពុំបាន​រីកចម្រើន​ល្អ​នោះឡើយ។

លោក​បន្តថា “កត្តា​ខ្វះខាត​នេះហើយ បាន​រុញ​គាត់​ឱ្យខិត​មកកាន់​តែ​កៀក មាត់ជ្រោះ​នៃ​អវិជ្ជា ឆាប់​ខឹង​ក្រោធ បាក់បែក ឈ្លោះ​ទាស់ និង​រស់នៅ​ដោយ​ពុំ​យល់​ហេតុ និង​ផល​បានល្អ​ប្រសើរ” ។

ជាមួយគ្នានេះ លោក​យិន លាង​គង់​សហ​ស្ថាបនិក និង​ជា​អគ្គនាយក​គេហទំព័រ​ Propertyarea.asia ដែល​បាន​តាមដាន​ដំណើរ​វិវត្តន៍​ពី​សង្គម​បាន​មានប្រសាសន៍ថា ពិត ហើយ ឆ្នាំ២០២០ និង​ឆ្នាំ២០២១នេះ មនុស្ស​ជុំវិញ​ពិភពលោក ពិតជា​ជួប​សោកនាដកម្ម​ផ្លូវចិត្ត​ផង ផ្លូវកាយ​ផង ដោយសារ​ការបាត់បង់​សមាជិកគ្រួសារ ការបាត់បង់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ការតក់ស្លុត​ផ្លូវ​អារម្មណ៍ និង​ការខកចិត្ត​មិន​ធ្លាប់មាន។

លោក​បន្តថា “វា​ជា​សោកនាដកម្ម​មួយ វា​ជា​បញ្ហា​ខកចិត្ត​មួយ ទាំង​ប្រជាជន​កម្ពុជា និង​ប្រជាជន​នៅលើ​ពិភពលោក” ។ លោក​បន្តថា “ខ្ញុំ​សង្ឃឹម​ប្រមុខ​រដ្ឋាភិបាល នឹង​អាច​គ្រប់គ្រង​ព្រឹត្តិការណ៍២០ កុម្ភៈ​បានឆាប់ៗនេះ ។ ខ្ញុំ​ជឿជាក់​លើស​ម្តេច​តេ​ជោ និង​ការចូលរួម​ពី​ពលរដ្ឋ​កម្ពុជា​គ្រប់គ្នា ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​នេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here