ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ថៃ​សម្រេចបាន​ទំហំ​ទឹកប្រាក់ ៦៥៣លាន​ដុល្លារ​នៅ​ដើម​ឆ្នាំនេះ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ​សម្រេចបាន​ទំហំ​ទឹកប្រាក់​ប្រមាណ៦៥៣លាន​ដុល្លារ នៅក្នុង​រយៈពេល១ខែ ឆ្នាំ២០២១ ធ្លាក់ចុះ១០ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០២០ ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងពាណិជ្ជកម្ម ចេញផ្សាយ​កាលពី​ម្សិលមិញ។

របាយការណ៍​បានឱ្យដឹងថា ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ថៃ មាន​ទំហំ​ទឹកប្រាក់១១៣លាន​ដុល្លារ ក្នុង​ខែមករា ឆ្នាំ២០២១ ថយចុះ៤,៨ភាគរយ បើ​ធៀប​នឹង​ខែមករា ឆ្នាំ២០២០ ។

របាយការណ៍​បានឱ្យដឹង​ទៀតថា ការ​នាំចូល​ទំនិញ​ថៃ​របស់​កម្ពុជា មាន​ទំហំ​ទឹក​ប្រា ក់៥៤០លាន​ដុល្លារ ធ្លាក់ចុះ១១ភាគរយ ខណៈ​ការធ្លាក់ចុះ​នៃ​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ គឺ​ដោយសារ​រង​ផលប៉ះពាល់ ដោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Panyarak Poolthup ឯកអគ្គរដ្ឋទូត​ថៃ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​និយាយ​កាលពីពេលថ្មីៗនេះ​ថា នៅក្នុង​បរិបទ​វិបត្តិ​កូ​វីដ១៩នេះ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​រារាំង ដោយសារ​ការឆ្លងកាត់​ព្រំដែន​ត្រូវបាន​រឹតបន្តឹង ដែល​ធ្វើឱ្យមាន​ការលំបាក​ដល់​រំហូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ។

លោក​គូសបញ្ជាក់ថា ប៉ុន្តែ​សក្តានុពល​វិនិយោគ​របស់​ប្រទេស​កម្ពុជា នៅតែមាន​សម្រាប់​វិនិយោគិន និង​អាជីវកម្ម​ថៃ។ ទោះបី​ពិភពលោក​កំពុង​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វិដ១៩ ក្រុមហ៊ុន​ថៃ​នៅ​កម្ពុជា បាន​បន្ត​ខ្សែសង្វាក់​ផលិតកម្ម​ធម្មតា ដោយ​ក្រុមហ៊ុន និង​អាជីវកម្ម​ថៃ​ជាច្រើន​បាន និង​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា។

ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ថៃ​បានឱ្យដឹងថា ខ្លួន​នឹង​បង្កើត​ការិយាល័យ​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​នៅ​ទីក្រុង​បាងកក ដើម្បី​ធ្វើជា​កន្លែង​តែមួយ​សម្របសម្រួល​ដល់​អាជីវកម្ម និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here