ធនាគារកណ្តាលនិងស្ថាប័ន IFC ចុះ MOU លើកកម្ពស់ការអភិវឌ្ឍទីផ្សារខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុនៅកម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Cooperation ឬ IFC) ក្នុងការអនុវត្តគម្រោងស្តីពី “ការអភិវឌ្ឍទីផ្សារខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ” ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍវិស័យឯកជន។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើង រវាងលោករ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា និងស្ថាប័ន IFC នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ដោយទទួលស្គាល់ពីសារៈសំខាន់នៃសហគ្រាសធុនតូចនិងមធ្យម ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ គម្រោងនេះ មានទិសដៅស្របគ្នាទៅនឹងសកម្មភាពអាទិភាពនៃយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងការលើកកម្ពស់ផលិតផលឥណទានសម្រាប់សហគ្រាសធុនតូចនិងមធ្យម។

លទ្ធផលនៃគម្រោងនេះ នឹងក្លាយទៅជាឯកសារចង្អុលផ្លូវសម្រាប់ការរៀបចំគោលនយោបាយ និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទានធុនតូចនិងមធ្យមនៅកម្ពុជា តាមរយៈការពង្រឹងការគាំទ្រផ្នែកបទប្បញ្ញត្តិ ការបង្កើនចំណេះដឹងនិងការអនុវត្តទីផ្សារ និងការរៀបចំប្រព័ន្ធអេកូឡូស៊ីដែលមានលក្ខណៈអំណោយផល៕

LEAVE A REPLY

Please enter your comment!
Please enter your name here