ជប៉ុនចាប់ផ្ដើមពិចារណាដកវិធានការប្រទេសក្នុងគ្រាអាសន្នដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឡើងវិញ

ដោយៈ លក្ខិណា

ភ្នំពេញ ៖ បន្ទាប់ពីស្ថានភាពកូវីដ១៩នៅប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសភាពធូរស្រាលឡើងវិញ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្កា យ៉ូឈីហ៊ីដេ និងរដ្ឋមន្ត្រីពាក់ព័ន្ធ នឹងពិចារណាពីការដកចេញវិធានការរដ្ឋក្នុងគ្រាអាសន្ន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

ការពិចារណាពីការដកចេញវិធានការរដ្ឋក្នុងគ្រាអាសន្ន នឹងត្រូវធ្វើលើខេត្ត-ក្រុងចំនួន៥ ក្នុងនោះរួមមានក្រុងពាណិជ្ជកម្មដ៏សំខាន់ ក្រុងអូសាកា និងក្យូតុផងដែរ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុនNHK នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការពិចារណាដកចេញនូវវិធានការតឹងរ៉ឹងនេះ បន្ទាប់ពីករណីឆ្លងថ្មីក្នុងប្រទេសជប៉ុនបានធ្លាក់មកនៅក្រោម២០០នាក់ ក្នុងមួយថ្ងៃចាប់ពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះមក។ នេះគឺជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេលប្រមាណ៣ខែកន្លងមក ។

ទោះជាយ៉ាងណារដ្ឋាភិបាល នៅតែប្រុងប្រយ័ត្ន ក្នុងការដកចេញ វិធានការរដ្ឋក្នុងគ្រាអាសន្ន មុនពេលផុតកំណត់ នៅថ្ងៃទី ៧ ខែមីនាដោយសំអាងលើប្រព័ន្ធវេជ្ជសាស្ត្ររបស់ខ្លួន។ អភិបាលក្រុង អូសាកា ហ៊ីយ៉ូហ្គោ និងក្យូតុ គ្រោងនឹងស្នើសុំរដ្ឋាភិបាលកណ្តាល ឱ្យបញ្ចប់ស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន នៅខេត្តរបស់ពួកគេខណៈ ចំនួននៃការឆ្លងថ្មី និងប្រជាជនស្នាក់នៅមន្ទីរពេទ្យ បានថយចុះនៅក្នុងតំបន់ Kansai ។

ទន្ទឹមនឹងនេះ អភិបាលខេត្តអាឈិ (Aichi) លោក អូមូរ៉ា ហ៊ីឌៀគី ( Ohmura Hideaki ) បានចាប់ផ្តើមពិភាក្សាជាមួយមន្ត្រីមកពីខេត្ត Gifu ដែលនៅជិតខាង ដើម្បីពិនិត្យមើលថាតើអាចមានលទ្ធភាពដកចេញវិធានការរដ្ឋក្នុងគ្រាអាសន្ន នៅចុងខែកុម្ភៈនេះដែរឬទេ ។

រដ្ឋមន្រ្តីស្តារនីតិសម្បទាសេដ្ឋកិច្ច លោក Nishimura Yasutoshi ដែលទទួលបន្ទុក ការឆ្លើយតបមេរោគឆ្លងកូរ៉ូណា បាន ធ្វើសន្និសីទវីដេអូ ជាមួយអភិបាលខេត្ត អូសាកា ហ៊ីយ៉ូហ្គោ និងក្យូតុដើម្បីជជែកវិធានការថ្មីនេះផងដែរ ។

នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ូហ្កា ក៏បានជួបជាមួយលោក Nishimura រដ្ឋមន្ត្រីស្តារសេដ្ឋកិច្ច និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Tamura Norihisa នៅថ្ងៃពុធនេះ ដើម្បីពិភាក្សាថាតើស្ថានភាព នៃភាពរដ្ឋក្នុងគ្រាអាសន្ន អាចត្រូវបានដកចេញ នៅក្នុងខេត្តទាំង ៥ នេះឬយ៉ាងណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here