ដោយៈ សាវុធ
ភ្នំពេញៈ ប្រធានាធិបតីអាមេរិកលោកចូ បៃដិន (Joe Biden) នឹងត្រួតពិនិត្យឡើងវិញ “កម្មវិធីជំនួយកូវីដ១៩ សម្រាប់អាជីវកម្មខ្នាតតូច” ចាប់ពីថ្ងៃទី២២ ខែកុម្ភៈនេះ ដើម្បីព្យាយាមជួយដល់ក្រុមហ៊ុនខ្នាតតូច ដែលមិនទាន់ទទួលបានកញ្ចប់ជំនួយ កាលពីជុំមុន និងរួចផុតពីវិបត្តិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CAN ។
មន្ត្រីរដ្ឋបាលរបស់លោកបៃដិនបាននិយាយថា ចាប់ផ្តើមពីថ្ងៃពុធខាងមុខ រដ្ឋបាលធុរកិច្ចខ្នាតតូច នឹងទទួលយកពាក្យសុំប្រាក់កម្ចី ពីកម្មវិធីការពារប្រាក់ឈ្នួល (PPP) ពីក្រុមហ៊ុន ដែលមាននិយោជិកតិចជាង ២០នាក់ ដើម្បីធានាថាពួកគេមិនទៅធ្វើការឱ្យក្រុមហ៊ុនធំ។
កញ្ចប់ជំនួយ ដែលត្រូវបានប្រកាសជាផ្លូវការ ដោយលោកបៃដិន នៅថ្ងៃចន្ទនេះ ធ្វើឡើង នៅពេលដែលធនាគារិកអាជីវកម្មខ្នាតតូចបានបង្ហើបថា តម្រូវការសម្រាប់ប្រាក់កម្ចីការពារប្រាក់ឈ្នួលកំពុងថយចុះ ខណៈពេលដែលក្រុមហ៊ុន បានបើកដំណើរការឡើងវិញ។
ខណៈកម្មវិធីការពារប្រាក់ឈ្នួល ត្រូវបានដាក់ឱ្យដំណើរការ កាលពីខែមេសា ឆ្នាំ២០២០ ដែលមានទំហំទឹកប្រាក់៣ពាន់ពាន់លានដុល្លារ កញ្ចប់ថវិកាដំបូងចំនួន ៣៤៩ពាន់លានដុល្លារអាមេរិក ត្រូវបានទូទាត់អស់រយៈពេលពីរសប្តាហ៍។
សភាអាមេរិក បានអនុម័តកញ្ចប់ថវិកា បន្ទាប់ចំនួន ៣២០ពាន់លានដុល្លារបន្ថែមទៀត កាលពីខែឧសភា ប៉ុន្តែកម្មវិធីនេះបានផុតកំណត់នៅក្នុងខែសីហា ដោយចំណាយអស់ថវិកាត្រឹមតែ ១៣០ពាន់លានដុល្លារអាមេរិកដែលមិនបានប្រើប្រាស់។
កម្មវិធីនេះ ត្រូវបានចាប់ផ្តើមដំណើរការឡើងវិញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយមានកញ្ចប់ថវិកាថ្មី ចំនួន ២៨៤ពាន់លានដុល្លារអាមេរិក ដែលត្រូវបានអនុម័តកាលពីចុងខែធ្នូ ប៉ុន្តែមន្ត្រីរដ្ឋបាលលោកបៃដិនបាននិយាយថា ទឹកប្រាក់ប្រហែល១៥០ពាន់លានដុល្លារ មិនត្រូវបានចំណាយ ឬទូទាត់ដល់អ្នកកំពុងត្រូវការ។
ប៉ុន្តែមន្ត្រីរដ្ឋបាលរបស់លោកបៃដិនបាននិយាយថា នៅតែមានក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនតូចៗជាច្រើននៅក្នុងតំបន់ ដែលមានប្រាក់ចំណូលទាប មិនទាន់ទទួលបានជំនួយ៕