ក្រុមហ៊ុន SpaceX របស់​កំពូល​មហាសេដ្ឋី​លំដាប់​ពិភពលោក Elon Musk ប្រមូល មូលនិធិ​ជុំ​ថ្មី​បាន​រហូតដល់ ៨៥០លាន​ដុល្លារ

ដោយៈ​សុខុម

អាមេរិកៈ ក្រុមហ៊ុន SpaceX របស់​កំពូល​មហាសេដ្ឋី​លំដាប់​ពិភពលោក Elon Musk ប្រមូល មូលនិធិ​ជុំ​ចុងក្រោយ​បាន ៨៥០លាន​ដុល្លារ​អាមេរិក បន្ថែមទៀត ដោយ​ធ្វើឱ្យ​តម្លៃ​របស់​ក្រុមហ៊ុន​នេះ កើនឡើង​រហូតដល់​ប្រមាណ ៧៤ពាន់​លាន​ដុល្លារ​កាលពី​សប្ដាហ៍​មុន។

ដោយ​ដកស្រង់​ប្រភព​ស្និទ្ធ​នឹង​មូលនិធិ​នេះ សារព័ត៌មាន CNBC ចុះផ្សាយ​កាល​កាលពី​ថ្ងៃ​អង្គារ​ទី១៦ កុម្ភៈ​កន្លងមក​ថា ក្រុមហ៊ុន SpaceX បាន​ដំឡើងថ្លៃ​មូលនិធិ​នេះ​ដល់ ៤១៩,៩៩ដុល្លារ​ក្នុង​មួយ​ភាគហ៊ុន ហើយ​ទំហំ​មូលនិធិ​ប្រមូលបាន​ជុំ​ចុង​ក្រោយនេះ ស្មើនឹង​ការកើនឡើង​តម្លៃ​របស់​ក្រុមហ៊ុន​ប្រហែល ៦០% ពី​តម្លៃ​មុននេះ​ដែលមាន​ត្រឹម​ប្រមាណ ៤៦ពាន់​លាន​ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជា​យ៉ាងណា ភ្លាមៗក្រុមហ៊ុន​របស់​សហរ​ដ្ឋ​អាមេរិក មួយ​នេះ​មិនបាន​ឆ្លើយតប​ការសុំ​ឆ្លើយបំភ្លឺ​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters នោះទេ។

យោងតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន PitchBook បង្ហាញថា ក្រុមហ៊ុន​នេះ​ប្រមូល​មូលនិធិ​បាន​ចំនួន ១,៩ ពាន់​លាន​ដុល្លារ​កាលពី​ខែសីហា ដែលជា​ជុំ​ប្រមូល​មូលនិធិ​បាន​ច្រើន​បំផុត​របស់ខ្លួន។

រ៉ុក្កែត​ម៉ូត​គំរូ Starship SN9 របស់​ក្រុមហ៊ុន​នេះ បាន​ផ្ទុះ​ឆេះ​កាលពី​ដើមខែ​នេះ​អំឡុង​ពេញ​បាញ់​បង្ហោះ​សាកល្បង បន្ទាប់ពី​ធ្លាក់​មកដល់​ដី​វិញ។ រ៉ុក្កែត Starship SN9 គឺ​ម៉ូ​ឌែ​ល​សាកល្បង សម្រាប់​ឈានទៅដល់​ការផលិត​រ៉ុក្កែត​យក្ស ដែល​ក្រុមហ៊ុន​កំពុងអភិវឌ្ឍន៍ សម្រាប់​ដឹក​មនុស្ស និង​ទំនិញ​ទម្ងន់ ១០០តោន ទៅកាន់​ភព​ព្រះ​ច័ន្ទ និង​ភព​ផ្កាយ​អង្គារ ក្នុង​បេសកកម្ម​ក្នុង​ថ្ងៃ​អនាគត។

SpaceX ដែល​មកពី​ពាក្យ​ពេញ​ថា Space Exploration Technologies Corp. គឺជា​ក្រុមហ៊ុន​ផលិត​យានអវកាស និង​ផ្ដល់​សេវា​ដឹកជញ្ជូន ទៅកាន់​អវកាស​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក។

លោក Elon Musk បាន​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​ក្នុង​ឆ្នាំ២០០២ ជាមួយ​គោលបំណង​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន​ទៅកាន់​អវកាស ដើម្បី​ឈានទៅដល់​ការកាន់កាប់​ភព​ផ្កាយ​ព្រះ​អង្គារ​នៅ​ថ្ងៃ​ណាមួយ។

កាលពីដើម​ខែកុម្ភៈ​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla របស់លោក Elon Musk បាន​ទម្លាយ​ឱ្យដឹងថា ខ្លួន​បាន​ទិញ​រូបិយប័ណ្ណ​អេឡិចត្រូនិក Bitcoin ចំនួន ១,៥ ពាន់​លាន​ដុល្លារ ហើយ​ខ្លួន​គ្រោង​នឹង​ទទួលយក​រូបិយប័ណ្ណ​អេឡិចត្រូនិក​នេះ ជា​ទម្រង់​មួយ​នៃ​ការទូទាត់​ថ្លៃ​រថយន្តរ​បស់​ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here