សេដ្ឋកិច្ច​របស់​ជប៉ុន​ធ្លាក់ចុះ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ២០០៩ ប៉ុន្តែ​ស្រាលជាង​ការព្យាករណ៍

ដោយៈ​សុខុម

តូ​ក្យូ:  សេដ្ឋកិច្ច​របស់​ជប៉ុន ដែល​រង​ផលប៉ះពាល់​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩បាន​ធ្លាក់ចុះ​ក្នុង​ឆ្នាំ២០២០ ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ ប៉ុន្តែ​ការធ្លាក់ចុះ​នេះ គឺ​ស្រាល​ជាង​ការ​ព្យាករ ដោយសារ​ការកើនឡើង​នូវ​ការនាំចេញ និង​ការជួយ​គាំទ្រ​យ៉ាង​សម្បើម​ពី​រដ្ឋាភិបាល។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃទី១៥ កុម្ភៈ។

ទោះជា​យ៉ាងណា ក្រុមអ្នកវិភាគ​បាន​ព្រមាន​ថា កុំ​ទាន់​អាល​ទាន់​មាន​សុទិដ្ឋិនិយម នឹង​លទ្ធផល​នេះ​ពេក​អី ខណៈ​ការ​រឹតបន្តឹងថ្មីៗ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ នឹង​ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ធ្លាក់ចុះ ដោយ​ព្រំដែន​នៅតែ​បិទ​មិនឱ្យ​ភ្ញៀវទេសចរ​ចូល​នៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេដ្ឋកិច្ច​ធំ​បំផុត​ទី៣ របស់​ពិភពលោក​មួយ​នេះ​បាន​ធ្លាក់ចុះ ៤,៨% ក្នុង​ឆ្នាំ២០២០ ហើយ​នេះ ជាការ​ធ្លាក់ចុះ​ប្រចាំឆ្នាំ​លើកដំបូង​របស់ខ្លួន ចាប់តាំងពី​ឆ្នាំ២០០៩ ដែល​កាលនោះ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កំពុង​កើតឡើង​ពេញទំហឹង។

ទោះជា​យ៉ាងណា តួលេខ​នេះ​ប្រសើរ​ជាង​ការ​ព្យាករ​របស់​ក្រុមអ្នកវិភាគ ដែល​ត្រូវបាន​សារព័ត៌មាន Bloomberg ធ្វើ​ការស្ទង់មតិ​ដោយសារ​នៅក្នុង​ត្រីមាស​ទី៤ ចុងឆ្នាំ២០២០ សេដ្ឋកិច្ច​ទទួលបាន​កំណើន១២,៧% ធៀប​នឹង​ត្រីមាស​ទី៣ ។

វិធានការ​របស់​រដ្ឋា​ភិ​បាល នៅក្នុង​ការទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ៣ទ្រី​លាន​ដុល្លារ​អាមេរិក ចាប់តាំងពី​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បានចាប់ផ្ដើម​ផ្ដល់ជំនួយ​គាំទ្រ​យ៉ាង​សម្បើម​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ។

ដំណឹង​នេះ បាន​ជួយ​ជំរុញ​ឱ្យ​ស​ន្ទ​ស្សន៍​ផ្សារភាគហ៊ុន Nikkei 225 Index របស់​ជប៉ុន ក់​ឡើង​ជិត២% ដល់៣០.០០០ពិន្ទុ ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង៣ទសវត្សរ៍​មកនេះ។

មិន​ខុសពី​ប្រទេស​នានា ក្នុង​ពិភពលោក​នោះឡើយ ប្រទេស​ជប៉ុន​ត្រូវបាន​ទាញ​ទម្លាក់​ឱ្យចូល​ក្នុង​អតិផរណា​យ៉ាងជ្រៅ​នៅ​ដើមឆ្នាំ២០២០ ខណៈ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បានធ្វើ​សកម្មភាព​សេដ្ឋកិច្ច​ស្ទើរតែ​ជាប់គាំង​ទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here