Bluebell ក្រុមហ៊ុន​ផ្សារ​ទំនើប​បែប​គ្រួ​សារបាន​ត្រៀម​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារ​ទំនើប​បែប​លក្ខណៈ​គ្រួសារ Bluebell បាននិងកំពុង​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា ជាមួយនឹង​ការត្រៀម​ផ្តល់​សេវាកម្ម​ផ្សារ​ទំនើប នៃ​គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​មួយ​នៅ​ក្រុងភ្នំពេញ។

គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ ដំបូង​ឡើយ​គ្រោង​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្សារ​ទំនើប​ដ៏​ល្បី​នៅ​សឹង្ហ​បុរី The Capital ប៉ុន្តែ​ការសហការ​នេះ​ទំនងជា​បាន​លុបចោល ដោយសារ​គម្រោង​នេះ បាន​ពន្យា​ពេល​សាងសង់ ដោយ​មិន​បញ្ចប់​តាម​ផែនការ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Bluebell Group ទោះជា​ក្រុមហ៊ុន​មាន​លក្ខណៈ​គ្រួសារ​ក្តី ប៉ុន្តែ​ត្រូវបានគេទទួលស្គាល់​ថា ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ នៅក្នុង​វិស័យ​អាជីវកម្ម​ផ្សារ​ទំនើប រយៈពេល​ជាង៦០ឆ្នាំ​មកហើយ។ តាមរយៈ​ការដាក់​ដំណើរការ នូវ​ផលិតផល​ម៉ាកប្រណីតៗ ជា​លក្ខណៈ​សកល១៥០ម៉ាក និង​ស្រប​តាមរបៀប​រស់នៅ​បែប​ស៊ី​វិ​ល័យ នៅ​ទូទាំង​ទ្វីបអាស៊ី ទាំង​ក្នុង​វិស័យ​អាជីវកម្ម​ផ្សារ​ទំនើប​ក្នុងស្រុក និង​វិស័យ​អាជីវកម្ម​ផ្សារ​ទំនើប ដែល​បម្រើការ​ដល់​ការធ្វើដំណើរ​នានា និង​លើ​គ្រប់​ប្រភេទ​ផលិតផល​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Bluebell Group លោក Ashley Micklewright បានឱ្យដឹងថា បណ្ដូល​អាជីវកម្ម​ស្នូល​របស់ខ្លួន ក្នុងនាម​ជា​អ្នកថែរក្សា និង​ប្រតិបត្តិ គឺ​ស្ថិតនៅលើ​ការយកចិត្តទុកដាក់​ស្គា​ល់ពី​ពេលវេលា ទីកន្លែង វិធីសាស្ត្រ និង​តម្រូវការ​របស់​អតិថិជន។

លោក​បន្តថា រួមជាមួយ​ការ​ទាញ​ចូល​នូវ​បណ្ដា​ម៉ាក ផលិតផលចំបងៗជា​លក្ខណៈ​សាកល​ចូលមកក្នុង​ទ្វីបអាស៊ី និង​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង​ម៉ាក​ទាំងនេះ អស់​រយៈពេល​ជាង៦ទសវត្សរ៍​កន្លងទៅ លើ​ផ្សារ​ទំនើប​ចំនួន១០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here