ក្រុមហ៊ុន​ថាមពល​ម៉ាឡេស៊ី ប្រមូល​ចំណូល​បាន​ជិត ៩លាន​ដុល្លារ​ពី​ទីផ្សារ​កម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ ក្រុមហ៊ុន PESTECH បាន​ឲ្យ​ដឹងថា ចំណូល​សរុប​បី​ខែ នៃ​ការិយបរិច្ឆេទ​ហិរញ្ញវត្ថុ​ចុងឆ្នាំ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០របស់ខ្លួន ត្រូវបាន​កត់ត្រា​ត្រឹម៣៥,៩២៤លាន​រៀល (ប្រមាណ៨.៩លាន​ដុល្លារ) ថយចុះ​ចំនួន ៨,២២៩លាន​រៀល ឬ១៨.៦% ដោយ​ប្រៀបធៀប​ទៅនឹង៤៤,១៥៣លាន​រៀល ក្នុង​ត្រីមាស​មុន។ នេះ​បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ ដែល​ក្រុមហ៊ុន​បានដាក់​ជូន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ចុង​សប្តាហ៍​កន្លងមកនេះ។

សម្រាប់​រយៈពេល​ហិរញ្ញវត្ថុ៦ខែ ដែល​កំពុង​ត្រូវបាន​ពិនិត្យឡើងវិញ ប្រាក់ចំណូល​ដែល​បាន​កត់ត្រា មាន​ចំនួន១១០,១៥៨លាន​រៀល កើនឡើង២៣,៧៨២លាន​រៀល ឬ២៧.៥% បើ​ប្រៀបធៀប​ទៅនឹង ៨៦,៣៧៦លាន​រៀល​ក្នុង​រយៈពេល​មួយឆ្នាំ​មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចលនា​នៃ​ប្រាក់ចំណូល​សម្រាប់​ត្រីមាស និង​រយៈ​ពេលនេះ​ភាគច្រើន បានមកពី​ដំណាក់កាល​នៃ​ការអនុវត្ត​កិច្ចសន្យា​ដែលមាន​ស្រាប់។

ទោះបី​ជាមាន​ប្រាក់ចំណូល​ខ្ពស់ សម្រាប់​រយៈពេល៦ខែ នៃ​ការត្រួតពិនិត្យ​ក៏ដោយ ការខាតបង់​មុន​ពន្ធ​នៅក្នុង​ត្រីមាស​បច្ចុប្បន្ន កំពុង​ត្រូវបាន​ពិនិត្យឡើងវិញ​មាន​ចំនួន១,៦៥៧លាន​រៀល បើ​ប្រៀបធៀប​ទៅនឹង​ប្រាក់ចំណេញ មុន​ពន្ធ​ចំនួន៣១,១៤៣លាន​រៀល​នៅក្នុង​ត្រីមាស​មុន ថយចុះ៣២,៨០០លាន​រៀល ឬ១០៥% ។ នេះ​គឺ​ដោយសារតែ​តម្រូវការ​ហិរញ្ញប្បទាន​របស់​គម្រោង​ផ្ទេរ-សាងសង់។

លោក Lim Pay Chuan ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន PESTECH (PLC) បាន​ថ្លែងថា ក្នុងអំឡុង​ត្រីមាស​ក្រោម​ការត្រួត​ពិនិត្យឡើងវិញ ចាប់ពី ខែតុលា រហូតដល់​ខែធ្នូ ឆ្នាំ២០២០ PCL នៅតែ​បន្ត​ដំណើរការ​ក្រោម​ឥទ្ធិពល ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​សកល ដែល​ជះឥទ្ធិពល​ទូទៅ ដល់​ការធ្វើដំណើ​ជា​អន្តរជាតិ និង​សកម្មភាព​ដឹកជញ្ជូន។

លោក​បាន​ថ្លែងថា “ការអនុវត្ត​ការងារ​របស់​យើង នៅតែ​ទទួលរង​នូវ​ការប៉ះពាល់     ខ្លះៗ នៅពេលណា ដែលមាន​តម្រូវការ​ផ្នែក​បច្ចេកទេស ពី​ក្រុម​ជំនាញ​អ្នកផ្គត់ផ្គង់​ឧ​បករ​ណ៏ធំៗអន្តរជាតិ” ។

លោក​បាន​ថ្លែង​ទៀតថា PCL បាន​បន្ត​រុករក​ឱកាស នៅក្នុង​ផ្នែក​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា  និង​ក្នុង​តំបន់​ឥណ្ឌូចិន ដូចដែល​យើង​បានធ្វើ​រោងចក្រ​ថាមពល​បន្ទះ​សូ​ឡា​ខ្នាត​ធំ​ដំបូង​របស់​យើង សង់​ឡើង​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង។

លោក​បាន​ឱ្យដឹងទៀតថា ក្រុមហ៊ុន​កំពុង​បន្តសកម្មភាព​យ៉ាងសកម្ម នូវ​ទស្សនវិស័យ សម្រាប់​គម្រោង​បន្ទះ​ថាមពល លើដំបូល​ខ្នាត​ឧស្សាហកម្ម ក្នុង​គោលបំណង​ជួយ​ដល់​អ្នកប្រើប្រាស់​ថាមពលធំៗ ក្នុង​ការធ្វើ​ពិពិធ​កម្ម​ប្រភព​អគ្គិសនី ដោយ​រាប់បញ្ចូល​ទាំង​ជម្រើស​ម​ពល​បៃតង៕

LEAVE A REPLY

Please enter your comment!
Please enter your name here