រដ្ឋាភិបាល​សម្រេច​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន២ ក្រោម​ទុន​ជិត ៧០លាន​ដុល្លារ

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ រដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន២ ដែល​បោះទុន​វិនិយោគ ៦៧,៧លាន​ដុល្លារ​អាមេរិក ហើយនឹង​បង្កើត​ការងារ​ថ្មី​ចំនួន​ជាង ១០០០កន្លែង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។ នេះ​បើ​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC នៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​បានឱ្យដឹងថា គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១- “ONION MOBILITY CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​តម្លើង​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​ប្រើ​ដោយ​ថាមពល​អគ្គិសនី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សុវណ្ណ​ភូមិ ខេត្តកណ្តាល, មាន​ទុនវិនិយោគ​ប្រមាណ ២០លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៨០កន្លែង។

២- “SHANE (CAMBODIA) FURNITURE CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​សា​ឡុង គ្រែ និង​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ប្រមាណ ៤៧,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨២០កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here