CDC បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ២០ជាមួយ​ទុន​ប្រមាណ ៦២១លាន​ដុល្លារ​នៅ​ដើម​ឆ្នាំនេះ

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន២០គម្រោង​ជាមួយ​ទុន​សរុប​ចំនួន​ប្រមាណ៦២១លាន​ដុល្លារ​អាមេរិក សម្រាប់​ខែមករា ឆ្នាំ២០២១នេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២០ ដែល​គម្រោង​វិនិយោគ​មាន​ចំនួន១៧គម្រោង ជាមួយនឹង​ទុន​ប្រមាណ ៩៣លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC នៅ​យប់​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ។

គម្រោង និង​ទុនវិនិយោគ​នេះ​ត្រូវបាន​ប្រកាស នៅក្នុង​សិក្ខាសាលា​ស្តីពី “កាលានុវត្តភាព​វិនិយោគ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​ចក្រភព​អង់គ្លេស-អាស៊ាន (UK-ASEAN Business Council) តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែលមាន​ការចូល​ពី​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លទ្ធផល​នេះ ជា​ផ្លែផ្កា​ដែល​កើតចេញពី​ការអនុវត្ត​វិធានការ យ៉ាង​ម៉ឺង​មាត់​ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ-១៩ និង​វិធានការ​កែទម្រង់​មុត​ស្រួច ជា​កញ្ចប់​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ត្រូវបាន​ដាក់ចេញ​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន លើក​ទី១៨ នៅ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សំដៅ​កែលម្អ និង​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា មួយកម្រិត​ថែមទៀត។

សម្រាប់​ឆ្នាំ២០២០ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា «ក.អ.ក» តាមរយៈ​គណៈកម្មាធិកា​រ វិនិយោគ​កម្ពុជា «គ.វ.ក» និង​គណៈកម្មាធិការ តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា «គ.ស.ព» បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ២៣៨គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៨.២ពាន់​លាន​ដុល្លារ​អាមេរិក ថយចុះ​ប្រមាណ ១២% ធៀប​នឹង​ឆ្នាំ២០១៩ ។

ជារួម ការថយចុះ​នេះ​ស្ថិតនៅក្នុង​កម្រិត​មួយ​ល្អប្រសើរ​នៅឡើយ បើ​ធៀប​នឹង​ការ​ព្យាករ របស់​សន្និសីទ​អង្គការសហប្រជាជាតិ ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ (UNCTAD) ដែល​បាន​ព្យាករ​ថា រំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស នៅក្នុង​ពិភពលោក ត្រូវ​ថយចុះ​ប្រមាណ ៤២% នៅក្នុង​ឆ្នាំ២០២០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here