ដោយ៖ សាវុធ
ភ្នំពេញ៖ ការតាមដានការចំណាយប្រាក់ប្រចាំថ្ងៃ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដឹងរំហូរសាច់ប្រាក់របស់អ្នក ដូចជាសន្សំសំចៃ ដើម្បីអនាគត ប៉ុន្តែមនុស្សមួយចំនួន មិនចំណាយលើសខ្ទង់ ដែលអាចធ្វើឱ្យប៉ះពាល់ ការសន្សំសចៃសម្រាប់គម្រោងអនាគត។
ក្បួនកាត់បន្ថយចំណាយមានដូចតទៅ៖
១. តាមដានចំណាយ៖ ប្រសិនបើអ្នកមិនដឹងថាចាយប្រាក់អស់ទៅណាខ្លះទេ នោះអ្នកនឹងជួបបញ្ហាប្រាក់នាពេលអនាគតជាក់ជាពុំខាន។ ចូរកាត់ត្រារាល់ចំណាយទាំងអស់ ហើយសួរខ្លួនឯងថាចំណាយណាជាចំណាយចាំបាច់?
២. កម្រិតចំនួនទឹកប្រាក់ចាយវាយប្រចាំសប្តាហ៍៖ ឧទាហរណ៍ប្រសិនបើអ្នកកំណត់ថាចាយ $50 ក្នុងមួយសប្តាហ៍ ចូរដាក់តាមខ្លួនតែ $50 ហាមថែម ហាមចាយលើសកម្រិត។ ករណីដែលចាយនៅសល់ ឧទាហរណ៍ចាយអស់ត្រឹមតែ $30 ទឹកប្រាក់ដែលនៅសល់មិនត្រូវយកទៅបូកជាមួយសប្តាហ៍បន្ទាប់ទេ ពោលគឺសប្តាហ៍ក្រោយត្រូវចាយតែ $50 មិនមែន $70 ទេ។
៣. ពេលដើរលេងយប់ចូរដាក់ប្រាក់សុទ្ធតាមខ្លួនត្រឹមកម្រិតកំណត់បាន ហើយ ចូរកុំយកកាតធនាគារតាមខ្លួន បើមិនចង់ឲ្យចាយលង់ខ្លួន។ ការចាយប្រាក់សុទ្ធនឹងធ្វើឲ្យអ្នកដឹងខ្លួនថាចំណាយអស់ច្រើន ហើយរអាមិនហ៊ានចំណាយ។
៤. ចូរទិញទំនិញដោយមានបញ្ជី ជៀសវាងទិញបន្លែផ្លែឈើស្រស់ច្រើនហួសកម្រិតបរិភោគពីរបីថ្ងៃ ព្រោះនឹងត្រូវខាតប្រាក់ទទេៗពេលរបស់ទាំងនោះរលួយខូចព្រោះបរិភោគ មិនទាន់។
៥. កែប្រែទម្លាប់ចាយប្រាក់៖ បើរកឃើញថាខ្លួនចំណាយខ្ជះខ្ជាយទៅលើអ្វីហើយចូរព្យាយាមកត់បន្ថយ ចំណាយលើមុខនោះ។ ពេលអនុវត្តបានជោគជ័យមួយហើយ ចូរបន្តអនុវត្តលើចំនុចផ្សេងមួយទៀត រហូតដល់លែងមានចំនុចខ្ជះខ្ជាយ៕ ប្រភព៖ Salarean