តើអ្នកប្រើប្រាស់គណនីចរន្តផ្លើសទទួលបានអត្ថប្រយោជន៍អ្វីបន្ទាប់ពីធនាគារមួយចំនួនធ្វើពិពិធកម្ម?

ដោយ៖ លក្ខិណា

ភ្នំពេញ៖ យោងតាមនិយមន័យធនាគារថា គណនីចរន្តផ្លើស ជាគណនីចរន្តមួយប្រភេទរបស់អតិថិជន ដែលបានរក្សាប្រាក់បញ្ញើរបស់ខ្លួនក្នុងគណនីធនាគារ ដែលបានកំណត់ ហើយគណនីនេះ អនុញ្ញាតឱ្យអតិថិជនអាចដាក់ ឬដកប្រាក់បានតាមតម្រូវការ និងគ្រប់ពេលវេលា។

នៅពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ថែមពីលើអត្ថប្រយោជន៍ពីមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើអត្ថប្រយោជន៍នោះជាអ្វីខ្លះ ?

លោកស្រីសុខ សោភានាយកប្រតិបត្តិទីផ្សារនៃធនាគារអេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ថា កាលពីមុន គណនីមួយនេះ វាគ្រាន់តែជាគណនីមួយ សម្រាប់ឱ្យអតិថិជនដកសាច់ប្រាក់ទៅប្រើប្រាស់ជាក់ស្ដែងតាមមូលប្បទានប័ត្រតែប៉ុណ្ណោះ និងមិនមានការប្រាក់នោះទេ តែពេលនេះ អតិថិជន ដែលដាក់ប្រាក់បញ្ញើនៅក្នុងគណនីចរន្តផ្លើស នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីលើអ្វី ដែលមានពីមុន គឺទទួលបានការប្រាក់ផងដែរ។

លោកស្រីបន្តថា ទាំងនេះគឺជាអ្វី ដែលធនាគារផ្ដល់ជូនអតិថិជន ដើម្បីឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត និងមានផលចំណេញដល់អតិថិជនផងដែរ។

យោងទៅតាមសេចក្តីណែនាំរបស់ធនាគារ ក៏បានបង្ហាញផងដែរថា អតិថិជនអាចស្នើសុំបើកគណនីជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ ហើយត្រូវស្នើសុំជាវមូលប្បទានបត្រ ដើម្បីប្រើប្រាស់តាមគោលការណ៍។

អតិថិជនអាចដាក់ប្រាក់បញ្ញើក្នុងគណនីតាមចំនួនកំណត់ ដែលអាចទទួលបានអត្រាការប្រាក់ ឬតាមលទ្ធភាពជាក់ស្ដែង។ ការដាក់ប្រាក់ក្នុងគណនីចរន្តផ្លើស គឺអាចធ្វើទៅបានតាមរយៈ ការដាក់តាមបញ្ជរ ម៉ាស៊ីនដាក់ប្រាក់ CRM ឬផ្ទេរប្រាក់ចូលតាមរយៈសេវាធនាគារអេឡិចត្រូនិក (Digital) ឬសេវាបញ្ជាអចិន្ត្រៃយ៍ថេរ ជាដើម ។

អតិថិជនក៏អាចដកជាសាច់ប្រាក់ ឬផ្ទេរទៅជាប្រាក់បញ្ញើមានកាលកំណត់ ឬទូទាត់ផ្សេងៗតាមតម្រូវការ។ មធ្យោបាយក្នុងការដកប្រាក់ និងទូទាត់នៅតាមបញ្ជរ ឬទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here