ការសិក្សា: ការបង្កើនប្រព័ន្ធសុវត្ថិភាពនឹងជំរុញឱ្យអ្នកប្រើប្រាស់ងាកមកចាប់យកការទូទាត់តាមប្រព័ន្ធឌីជីថល

ដោយៈសាវុធ

ភ្នំពេញៈ នៅក្នុងឆ្នាំដែលពិភពលោក មានការរីករាលដាលនៃជំងឺឆ្លង ពេលវេលាហាក់ដូចជានៅឈរទ្រឹងមួយកន្លែង ក៏ប៉ុន្តែសេដ្ឋកិច្ចពិភពលោក បានផ្លាស់ប្តូរយ៉ាងលឿន ក្នុងទំរង់មួយ ដែលមានចលនករពន្លឿននូវសន្ទុះ នៃការផ្លាស់ប្តូរឥរិយាបទរបស់អ្នកប្រើប្រាស់  ការផ្លាស់ប្តូររូបភាពនៃការបោកបន្លំ និងពង្រឹងបន្ថែម ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ។

នេះក៏ជាតថភាពជាក់ស្តែងមួយ សម្រាប់ប្រទេសកម្ពុជាសព្វថ្ងៃផងដែរ ដែលតម្រូវចំពោះការបង្កើនសុវត្ថិភាព និងការយល់ដឹងជាប្រចាំអំពីគោលការណ៍ណែនាំសុខភាពនាពេលបច្ចុប្បន្ន  បានជំរុញឱ្យនិន្នាការការទូទាត់ ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធមានការកើនឡើង នេះបើយោងតាមការសិក្សាចុងក្រោយគេរបស់ក្រុមហ៊ុនVisa ស្តីអំពីឥរិ​យាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រីជុំ ម៉ូនីកានាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានថ្លែងក្នុងរបាយការណ៍ ស្តីពីការព្យាករណ៍ស្តីពីវិស័យទូទាត់ប្រាក់ កាលចុងសប្តាហ៍កន្លងមកនេះថា នៅក្នុងការស្ទង់មតិស្តីពីឥរិយាបថ ក្នុងការទូទាត់ប្រាក់របស់អតិថិជន ចម្លើយដែលយើងទទួលបានពីអ្នកប្រើប្រាស់ភាគច្រើន គឺការបន្ថែមប្រព័ន្ធសុវត្ថិភាព កំឡុងពេលប្រតិបត្តិការ ជាកត្តាលិករដ៏សំខាន់មួយ សម្រាប់ជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបទ នៃការទូទាត់របស់អ្នកប្រើប្រាស់ ឲ្យងាកមកចាប់យកការទូទាត់តាមប្រព័ន្ធឌីជីថល និងក្នុងរូបភាពផ្សេងៗទៀត ដោយមិនប្រើសាច់ប្រាក់ជាដើម។

អ្នកស្រីបានថ្លែងថា“ខណៈពេលដែលការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តមានឥទ្ធិពលខ្លាំង ទស្សនវិស័យសម្រាប់ឆ្នាំ ២០២១ របស់Visa គឺបន្តផ្តល់ការយល់ដឹងដល់អតិថិជន អំពីវិធីសាស្ត្រការការពារខ្លួន និងការពារហិរញ្ញវត្ថុ របស់ពួកគេឲ្យបានល្អបំផុត”។

នៅឆ្នាំ២០២០ Visa បានផ្តោតការយកចិត្តទុកដាក់ ទៅលើធនធាននិងជំនាញរបស់ខ្លួន ដើម្បីបន្តជួយដល់ស្ថាប័នហិរញ្ញវត្ថុ ដៃគូពាណិជ្ជកម្ម រាជរដ្ឋាភិបាល និងអតិថិជនរបស់ខ្លួន ក្នុងការបត់បែនទៅតាមការផ្លាស់ប្តូរដ៏ធំនេះ។ បើយើងសំលឹងមើលទៅមុខសម្រាប់ឆ្នាំ២០២១ ការទូទាត់តាមរយៈឌីជីថលនឹងមានការផ្លាស់ប្តូរជាបន្តបន្ទាប់។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ បទពិសោធន៍នៅឆ្នាំ២០២០ នឹងពន្លឿនភាពច្នៃប្រឌិត ព្រមទាំងជំរុញឱ្យក្រុមហ៊ុនទាំងឡាយ ងាកមកសិក្សាពីចំណុចខ្វះខាតរបស់ខ្លួន ដើម្បីធានាថាពួកគេមិនដើរតាមគន្លងដដែល សម្រាប់ឆ្នាំ២០២១នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here