ក្រសួង​រៀបចំ​ដែនដី​រកចំណូលបាន​ជិត ១២០លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន

ដោយៈ​លក្ខិណា

ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រកបាន​ចំណូល​ពី​ការផ្ដល់សេវាផ្សេងៗបានន​ជិត ១២០លាន​ដុល្លារ​អាមេរិក តែបើ​ធៀប​នឹង​ឆ្នាំ២០១៩ តួលេខ​នេះ​បាន​ធ្លាក់ចុះ​ប្រមាណ ២,៤១ភាគរយ គិត​ទាំង​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​អចលនទ្រព្យ។ នេះ បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង។

ក្នុង​របាយការណ៍​ដដែល​បាន​បង្ហាញថា ចំណូល​របស់​រដ្ឋបាល​កណ្ដាល មាន​ចំនួន ជាង ២៥ពាន់​លាន​រៀល ក្នុងនោះ​សេវា​សំណង់​ទូទៅ មាន​ចំនួន ១៣ពាន់​លាន​រៀល សេវា​សំណង់​លើស​ស​ន្ទ​ស្សន៍​ចំនួន ១១ពាន់​លាន​រៀល។ ចំណូល​ពី​ការជួល​មាន​ចំនួន២៨៣លាន​រៀល​ផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់​ចំណូល​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី ខេត្ត​ទទួលបាន​ចំនួន ៤៥៤ពាន់​លាន​រៀល ក្នុងនោះ​សេវា​សុរិយោដី មាន​ចំនួន ៥៩ពាន់​លាន​រៀល សេវា​សំណង់​ទូទៅ​មាន​ចំនួន៣៣ពាន់​លាន​រៀល និង​ពន្ធ​ប្រថាប់ត្រា មាន​ចំនួន ៣៦១ពាន់​លាន​រៀល​ផងដែរ ។

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​វ​ង្សី វិស្សុត បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ២០២០កន្លងទៅ វិស័យ​សំណង់ និង​អចលនទ្រព្យ បាន​ដើរតួនាទី​សំខាន់ និង​បាន​ជួយ​សេដ្ឋកិច្ច មិនមាន​ការធ្លាក់ចុះ​ខ្លាំង ទៅតាម​ការព្យាករណ៍​កា​លពី​ដើមឆ្នាំ។

លោក​បន្តថា “កាលពីដើមឆ្នាំ​សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ​ដល់​ទៅ​ដក​ជាង៥ភាគរយ តែ​នៅ​ភាពជាក់ស្ដែង​សេដ្ឋកិច្ចកម្ពុជា​ធ្លាក់ចុះ តែ​ដក​ជាង២ភាគរយ​ប៉ុណ្ណោះ ហើយ​ការធ្លាក់​យឺត​នេះ ក៏​ជា​ចំណែក​មួយ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ផងដែរ” ។

លោក​ច្រឹ​កសុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏បាន​ប្រសាសន៍ថា ទោះ​ស្ថិតនៅក្នុង​វិបត្តិ​កូ​វីដ១៩ក្ដី ដោយ​កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ជា​បន្តបន្ទាប់ នៅក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ ព្រមទាំង​មានការ​ទិញ​លក់​ជា​ហូរហែ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here