ក្រុមហ៊ុន​ថៃ​បោះទុន​វិនិយោគ​ជាង ៣៧លាន​ដុល្លារ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនីនៅ​ខេត្តកំពង់ឆ្នាំង

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន Prime Road Alternative បានប្រកាស​បោះទុន​វិនិយោគ​ជាង៣៧លាន​ដុល្លារ ដើម្បី​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៦០មេ​ហ្កា​វ៉ា​ត់ ក្នុង​ខេត្តកំពង់ឆ្នាំង។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យដឹង បានឱ្យដឹងថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ល្ងាច​ថ្ងៃ៥ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់ Prime Road Alternative (CAMBODIA) CO., LTD។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Prime Road Alternative នឹង​សាងសង់​គម្រោង​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៦០មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ជ្រៅ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ ៣៧,៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១២កន្លែង។

ក្រុមហ៊ុន Prime Road Power Public Co ដែលជា​ប្រតិបត្តិ​ករ​ថាមពល​កកើតឡើង​វិញ​របស់​ប្រទេស​ថៃ បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ថ្មី​មួយ​នេះ ដើម្បី​គាំទ្រ​ដល់​ការពង្រីក​ការវិនិយោគ​នៅ​បរទេស រួមទាំង​ប្រទេស​កម្ពុជា។

កាលពី​ខែកញ្ញា ឆ្នាំ ២០១៩ Prime Road Alternative ទទួលបាន​សិទ្ធិ​សាងសង់​ចំពោះ​គម្រោង​បន្ទះ​សូ​ឡា៦០មេ​ហ្គា​វ៉ា​ត់ នៅក្នុង​ការដេញថ្លៃ​មួយ ដែល​ធ្វើឡើង​ដោយ​អគ្គិសនី​កម្ពុជា ដោយ​បញ្ចប់​ជាមួយនឹង​ការដេញថ្លៃ​ទាប​បំផុត​របស់ Prime Road Alternative ចំនួន៣,៨៧៧សេន​ដុល្លារ​ក្នុង ១គីឡូវ៉ាត់ម៉ោង។ នេះ​បើ​យោងតាម​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

គម្រោង​ថាមពល​អគ្គិសនី ៦០មេ​ហ្គា​វ៉ា​ត់ គឺជា​ផ្នែក១ នៃ​គម្រោង​បន្ទះ​សូ​ឡា​ជាតិ១០០មេ​ហ្គា​វ៉ា​ត់ នៅក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ត្រូវ​បានរៀបចំ​រចនាសម្ព័ន្ធ ជា​ដៃគូ​សាធារណៈ និង​ឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here