តើ​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​អាចជួយ​អ្វី​ដល់​វិស័យសេដ្ឋកិច្ច ​និងអចលនទ្រព្យ​នៅ​កម្ពុជា?

ដោយៈ ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​បង្ហាញ​សកម្មភាព​យ៉ាងសកម្ម ចំពោះ​ការអភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ទូទាំងប្រទេស រួមទាំង​គម្រោង​កែលម្អ​គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធផេងៗ នៅតាម​បណ្តា​ខេត្ត និង​ជនបទ​ជាដើម ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ និង​វិស័យ​ដឹក​ជ​ញ្ជួ​ន ដែលជា​ការរួមចំណែក​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច។

ការកែលម្អ​នឹងត្រូវ​ធ្វើ​ទៅលើ​ផ្នែក​ជាច្រើន នៃ​តាម​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត ដែលជា​លទ្ធផល​ជួយ​កាត់បន្ថយ​ថ្លៃ​ចំណាយ លើ​ការដឹកជញ្ជូន និង​ហានិភ័យ​គ្រោះថ្នាក់ ដោយសារតែ​ផ្លូវ​ខូច និង​ជួយ​សម្រួល​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់ ក្នុង​វិស័យ​កសិកម្ម និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចំណាយ​លើ​ការដឹកជញ្ជូន​នៅ​ប្រទេស​កម្ពុជា នៅតែមាន​កម្រិត​ខ្ពស់​នៅឡើយ ទោះបី​ជាមាន​ភាពប្រសើរ​ច្រើន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះហើយ​ក្តី។ ផ្លូវថ្នល់​គឺជា​មធ្យោបាយ​ដឹកជញ្ជូន​នាំមុខគេ​នៅក្នុង​ប្រទេស និង​ចាំបាច់​ត្រូវមាន​ការវិនិយោគ​ច្រើន ជាពិសេស​នៅតាម​តំបន់​ជនបទ។ ផ្លូវ​ជនបទ​មាន​ជាង៧៥ភាគរយ នៃ​បណ្តាញ​ផ្លូវ​សរុប​ទូទាំងប្រទេស ប៉ុន្តែ​មានតែ៥ភាគរយ​ប៉ុណ្ណោះ ដែលជា​ផ្លូវ​ក្រាល​កៅស៊ូ។ ការប្រែប្រួល​អាកាសធាតុ បានធ្វើ​ឱ្យមាន​ភ្លៀង​និង​ទឹកជំនន់ធំៗ បង្ក​ហានិភ័យ​ខូចខាត​កាន់តែខ្លាំង​ដល់​ប្រព័ន្ធ​ផ្លូវ​នៅ​ជនបទ។

ការវិភាគ​អំពី​ស្ថានភាព​ប្រើប្រាស់​របស់​ផ្លូវ​ជនបទ បាន​បង្ហាញថា ក្នុង​រដូវ​ទឹកជំនន់​ជាង២៦ភាគរយ នៃ​ប្រជាជន​រស់នៅក្នុង​តំបន់​របស់​គម្រោង ប្រឈម​នឹង​ហានិភ័យ​គ្មាន​ផ្លូវ​ប្រើប្រាស់ សម្រាប់​ទៅរក​សេវា​បន្ទាន់​ផ្នែក​សុខ​ភិ​បាល និង​សាលារៀន។ នេះ​បើ​យោងតាម​ការស្រាវជ្រាវរ​បស់ World Bank។

ក្រៅពីនោះ​ប្រជាជន១៨ភាគរយ​ទៀត ត្រូវ​ចំណាយពេល៣០នាទី ឬ​ច្រើនជាង​នេះ សម្រាប់​ធ្វើដំណើរ​ទម្រាំ​ទៅដល់​មន្ទីរពេទ្យ ដែលជា​ស្ថាន​ប្រឈម​នឹង​ភាព​ស្លា​ប់រស់​មួយ។

ដូចដែល​យើង​ដឹង​ហើយ ការអភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ដើម្បី​ពង្រីក​ស​សៃ​ឈាម​សេដ្ឋកិច្ច ក៏ដូចជា​ការចូលរួម​ចំណែក​កាត់ថ្លៃ ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​វិស័យ​ដឹក​ជ​ញ្ជួ​ន ដើម្បី​ឈានដល់​ការប្រកួតប្រជែង​ក្នុង​តំបន់​ទៀតផង។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ប្រាប់ថា ការដាក់ចេញ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ របស់​រដ្ឋាភិបាល​នាពេល​កន្លងមកនេះ គឺ​សញ្ញា​មួយ​ល្អ ដែល​ជំរុញឱ្យមាន​ស័​យ​នានា ឱ្យមាន​ការរីកចំរើន រួមជាមួយ​នឹង​វិស័យ​អចលនទ្រព្យ​ផងដែរ។

លោក​បន្តថា “ចំពោះ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក៏​វា​នឹង​ជួយ​ជំរុញ​ឱ្យ​វិស័យ​អ​ល​ចនទ្រ​ព្យ​រីកចម្រើន​ផងដែរ ជាពិសេស​អចលនទ្រព្យ​ប្រភេទ​សណ្ឋាគារ ផ្ទះសំណាក់ និង​បឹង​ហ្គា​ឡូង​ផងដែរ” ។

ទោះ​ពិភពលោក​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​សកល កម្ពុជា​នៅតែ​ផ្តោតលើ​អភិវឌ្ឍន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច។

គម្រោង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ របស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៅតែ​ប្រព្រឹត្តិ​ទៅតាម​ផែនការ និង​ការគ្រោងទុក ពោល​គឺមាន​បញ្ហា​អ្វីដែល​ជំរុញ ឱ្យមាន​ការ​រះ​ស្ទះ​នោះទេ។

លោក​វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា មកដល់ពេលនេះ បើទោះបី​មាន​វិបត្តិ​ជំងឺ Covid-19 ក៏​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​អនុវត្ត​កាលពី​កន្ល​មកនេះ នៅតែ​ដំណើរ​ការធម្មតា។

លោក​បន្តថា “គម្រោង​ទាំងនោះ ដូចជា​គ្មានអ្វី​ប្រែប្រួល​ទេ ពោល​គឺអាច​និយាយថា ប្រព្រឹត្តិ​ទៅតាម​ផែនការ។ តែ​យ៉ាងណា​លោក​ថា “វា​ក៏មាន​ភាពរ​អាក់រ​អ៊ួ​ល​ខ្លះ​ទៅលើ​កម្ម​កំលាំង​ពលករ​ខ្មែរ និង​កម្មករ​ចិន​មួយចំនួន​តិចតួច​បំផុត​ដែរ” ។ លោក​បន្តថា “ម្យ៉ាងទៀត ក៏មាន​បញ្ហា​លើ​ការចចារ កញ្ចប់​គម្រោង​វិនិយោគ​ថ្មី ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផងដែរ ព្រោះ​រាល់​កិច្ចប្រជុំ​ធ្វើឡើង​តាមរយៈ​អន​ឡាញ ដែល​ពិបាក​ក្នុងការ​ស​ម្រេ​ចិត្ត​ដូចជា​ការជួបប្រជុំ​ដោយផ្ទាល់” ។

លោក​បន្ថែមថា និយាយ​រួម​កញ្ចប់​គម្រោង​វិនិយោគថ្មីៗ ហាក់ដូច​ជាមាន​ភាពយឺត​យ៉ាវ​បន្តិច ព្រោះ​យើង​ពិភាក្សា និង​ទាក់ទង​ទៅ​គ្នា​តាមរយៈ​វីដេអូ​ខន​ហ្វ្រេ​ន និង​អ៊ី​ម៉ែ​ល” ។ លោក​បញ្ជាក់ថា “គម្រោង​វិនិយោគថ្មីៗ ដែលមាន​បញ្ហា​យ៉ឺ​ត​យ៉ាវ​នេះ ជា​គម្រោង​វិនិយោគ​សម្រាប់ឆ្នាំក្រោយៗទៀត។

គម្រោង​វិនិយោគ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ភាគច្រើន​នៅ​កម្ពុជា ត្រូវបាន​វិនិយោគ​តាមរយៈ​កម្ចី​ហិរញ្ញប្បទាន និង​សម្បទាន ដោយ​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា តាមរយៈ​ការបញ្ជូន​ក្រុមហ៊ុន​សាងសង់ របស់ខ្លួន​មកកាន់​កម្ពុជា ដូចជា​ចិន ជប៉ុន កូរ៉េ និង​ប្រទេស​មួយចំនួនទៀត។

សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា កត្តា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ជា​បញ្ហា​ប្រឈម​ធំ​មួយ​ក្នុងការ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ ហេតុនេះ​ទើប​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ប៉ុន្តែ​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ត្រូវការ​ទុន​ធំ​ណាស់ និង​ពេលវេលា​យូរ ទើប​អាច​ដោះស្រាយបាន។

លោក​បន្តថា “ទោះជា​យ៉ាងណា រដ្ឋាភិបាល​ត្រូវតែ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​កាន់តែច្រើន ដើម្បី​ជម្រុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា ទៅកាន់​កម្រិត​ថ្មី​មួយទៀត​នាពេល​អនាគត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here