ក្រុមហ៊ុនអចលនទ្រព្យវៀតណាមធំៗបានអះអាងថា ទីផ្សារលំនៅដ្ឋានមានតម្លៃជាង១១ពាន់លានដុល្លារត្រូវបានជាប់គាំង

ដោយៈ តែម សុខុម

ហាណូយ: ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ធំបំផុតទាំង១០នៅប្រទេសវៀតណាម បានប្រកាសសារពើភណ្ឌអចលនទ្រព្យ (Property Inventory) ដែលលក់មិនចេញសរុបជាទឹកប្រាក់រហូតដល់ទៅ១១,៤ពាន់លានដុល្លារអាមេរិក គិតត្រឹមឆមាសទី២ ដើមឆ្នាំនេះ។

ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក្រុមហ៊ុន Novaland គ្របដណ្ដប់ច្រើនជាងពាក់កណ្ដាល។

ទិន្នន័យប្រមូលចងក្រងដោយសារព័ត៌មាន VnExpress ដែលបានចុះផ្សាយ កាលពីសប្ដាហ៍មុនបង្ហាញថា តម្លៃសារពើភណ្ឌលំនៅឋាន ដែលលក់មិនទាន់ចេញ បានធ្លាក់ចុះតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងចុងឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គ្រាន់តែក្រុមហ៊ុន Novaland មួយមានផ្ទះលក់មិនចេញគិតជាទឹកប្រាក់ រហូតដល់ទៅ៥,៨ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះជិត៩២%ស្ថិតក្នុងគម្រោងនានា ដែលកំពុងសាងសង់នៅឡើយ។

គម្រោងធំៗរបស់ខ្លួន រួមមាន គម្រោង NovaWorld Phan Thiet គម្រោង NovaWorld Ho Tram និងគម្រោង Aqua City កំពុងស្ថិតក្នុងដំណើរការស្នើសុំអាជ្ញាប័ណ្ណនៅឡើយ។

ក្រុមហ៊ុនNovaland បានធ្វើការផ្លាស់ប្តូរ សមាសភាពថ្នាក់ដឹក​នាំ​សំខាន់ៗជាច្រើន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗចុងក្រោយនេះ ដើម្បីរិះរកវិធីជួយស្ដារក្រុមហ៊ុននេះ។

នៅក្នុងឆមាសទី១ ដើមឆ្នាំនេះ ក្រុមហ៊ុននេះបានប្រកាសពីការខាតបង់ចំនួន២៥,៥លានដុល្លារអាមេរិក ហើយក្រុមហ៊ុនបានកំណត់គោលដៅទទួលបាន ប្រាក់ចំណេញវិញនៅក្នុងឆមាសទី២៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here