សម្តេច​តេ​ជោ​នឹង​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​នៅ​ព្រឹក​ថ្ងៃនេះ

ដោយ៖ សាវុធ

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ នឹង​អញ្ជើញ​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក ស្អាត​បាក់​ខែង និង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន។

រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​នេះ នឹង​ជួយ​បង្កើន​សមត្ថភាព​ផលិត​ទឹកបាន ៧០ភាគរយ នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ពោលគឺ​បន្ថែម​លើ​សមត្ថភាព​ផលិត​ទឹកស្អាត​បច្ចុប្បន្ន​ពី ៦០ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ឱ្យ​ឡើង​រហូតដល់ ១លាន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ នៅ​ឆ្នាំ២០២៥ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Vinci Contruction Grands Projets ទទួលបាន​កិច្ចសន្យា​សាងសង់​រោងចក្រ​ប្រព្រឹត្ត​ម្ម​ទឹកស្អាត បាក់​ខែង​នេះ តាមរយៈ​ការប្រកួតប្រជែង​ដេញថ្លៃ​ជា​លក្ខណៈ​អន្តរជាតិ​នា​ឆ្នាំ២០១៩ ហើយ​នេះ​ក៏​ជាការ​អនុវត្ត​គម្រោង សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ជា​លើក​ទី៣ របស់​ក្រុមហ៊ុន ដែល​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានប្រគល់​ឱ្យ។

ក្រុមហ៊ុន Vinci Contruction Grands Projets បានបញ្ចប់​ការងារ​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​និរោធ​ជំហាន​ទី២ (២០១៤-២០១៧) និង​ការងារ​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន (២០១៧-២០១៩) ។ សរុប​តម្លៃ​កិច្ចសន្យា​សាងសង់​ទាំងបី​មាន​ប្រមាណ​ជា ២១០លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក។

គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​បាក់​ខែង ទទួលបាន​ហិរញ្ញប្បទាន​សម្បទាន​ពីរដង​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) សម្រាប់​ការងារ​សាងសង់​រោងចក្រ​ព្រឹ​ត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​ទាំងពីរ​ជំហាន។

សម្រាប់​ជំហាន​ទី១ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) មាន​ថវិកា​ចំនួន ៨៥លាន​ដុល្លារ​អាម៉េរិក ធនាគារ​វិនិយោគ​អឺរ៉ុប (EIB) ថវិកា​ចំនួន ១០០លាន​ដុល្លារ​អាម៉េរិក និង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហភាព​អឺរ៉ុប (EU) ចំនួន ១៥លាន​ដុល្លារ​អាម៉េរិក។

សម្រាប់​ជំហាន​ទី២ ថវិកា​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ចំនួន ១០០លាន​ដុល្លារ​អាម៉េរិក ដែល​ទាំងពីរ​ជំហាន​នេះ មាន​ថវិកាបដិភាគ​របស់រ​ដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចំនួន ៨០លាន​ដុល្លារ​អាម៉េរិក។

ចំពោះ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​សហភាព​អឺរ៉ុប (EU) នេះ សំដៅលើ​ការពង្រីក​បណ្ដាញទឹក​ស្អាត​ដល់​សហគមន៍​ប្រជាពលរដ្ឋ​ចំណូល​ទាប ដែល​រស់​នៅតាម​តំបន់​មួយចំនួន​នៅ​ជាយ​រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន Vinci Contruction Grands Projets ទទួលបាន​កិច្ចសន្យា​សាងសង់​រោងចក្រ​ប្រព្រឹត្ត​ម្ម​ទឹកស្អាត បាក់​ខែង តាមរយៈ​ការប្រកួតប្រជែង​ដេញថ្លៃ​ជា​លក្ខណៈ​អន្តរជាតិ​នា​ឆ្នាំ២០១៩ ហើយ​នេះ​ក៏​ជាការ​អនុវត្ត​គម្រោង សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ជា​លើក​ទី៣ របស់​ក្រុមហ៊ុន ដែល​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានប្រគល់ ឱ្យ។

ក្រុមហ៊ុន Vinci Contruction Grands Projets បានបញ្ចប់​ការងារ​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​និរោធ​ជំហាន​ទី២ (២០១៤-២០១៧) និង​ការងារ​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន (២០១៧-២០១៩) ។ សរុប​តម្លៃ​កិច្ចសន្យា​សាងសង់​ទាំងបី​មាន​ប្រមាណ​ជា ២១០លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក។

ទន្ទឹមនឹង​ការវិនិយោគ​លើ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ហើយ​នោះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក៏​នឹង​ពង្រីក​បំពង់​មេ និង​បំពង់​ចែកចាយ​ទឹក​របស់ខ្លួន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ។ លោក ស៊ឹម ស៊ីថា បាន​លើកឡើងថា គិតដល់​ឆ្នាំ២០២៥ មាន​បំពង់​មេ​នាំ​ទឹក​អង្កត់ផ្ចិត​ធំ​ប្រវែង​ប្រមាណ​ជា ១០០គីឡូម៉ែត្រ និង​បំពង់​ចែកចាយ​មាន​អង្កត់ផ្ចិត​តូច ប្រវែង​ប្រមាណ​ជា ១.០០០គីឡូម៉ែត្រ ត្រូវការ​ថវិកា​សម្រាប់​វិនិយោគ​ប្រមាណ​ជា ១៧០លាន​ដុល្លារ​អាម៉េរិក។ តាមរយៈ​ការពង្រីក​បណ្ដាញ​បំពង់​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជា ១.០៤០.០០០នាក់ នឹង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ផ្ទាល់​ពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here