ចំណេះដឹង! តើ​គោ​លន​យ​បាយ​បើកចំហរ​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ធ្វើឡើង​ដើម្បី​អ្វី?

ដោយៈ សាវុធ

ភ្នំពេញៈ កម្ពុជា គឺជា​ប្រទេស​បើកចំហរ​សេដ្ឋកិច្ច ជាមួយ​គោលនយោបាយ​គាំពារ​វិនិយោគ​ល្អ​ជាងគេ​នៅក្នុង​តំបន់ ក្នុងការ​ស្វាគមន៍​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស។

រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ បើកចំហរ​ជើងមេឃ​នេះ គឺ​គ្មាន​ការរើសអើង ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ហើយ​វិនិយោគិន​បរទេស​មាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន​បាន​ទាំងស្រុង និង​អាច​ប្រមូល​ប្រាក់ចំណេញ ពី​ការធ្វើ​ធុរកិច្ច​បាន ១០០ភាគរយ។

អ្នកវិនិយោគ​មិន​ត្រឹមតែ​អាច​គ្រប់គ្រង​ជំនួញ និង​ប្រមូល​ប្រាក់ចំណេញ​បាន១០០ភាគរយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែមទាំង​អាច​រីករាយ ជាមួយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធផ្សេងៗផ្តល់​ដោយ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស​ចិន និង​ប្រទេសផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក នៅក្រោម​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) រដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ បើកចំហរ​ជើងមេឃ ដើម្បី​ស្វាគមន៍​រាល់​ការហោះហើរ ដោយ​ត្រង់​ពី​បណ្តា​ប្រទេស​នានា​នា នៅ​ទូទាំង​ពិភពលោក​សំដៅ​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ ចូលមក​ទស្សនា​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here