រដ្ឋាភិបាលផ្អាកខ្ចីប្រាក់ពីធនាគារពិភពលោក និងងាកមករកប្រភពទុនផ្សេង

ដោយ : គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា កម្ពុជាបានផ្អាកការខ្ចីប្រាក់ពីធនាគារ​ពិភពលោកដោយសារការឡើងថ្លៃអត្រាការប្រាក់ និងបានងាកមករកប្រភពផ្សេងជំនួសវិញ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្ស៊ី វិស្សុតបានមានប្រសាសន៍ក្នុងវេទិកាសាធារណៈកាលពីថ្ងៃម្សិលម៉ិញនេះថា ធនាគារពិភពលោក បានដំឡើង​ការ​ប្រាក់ពី0,៧ភាគរយ ទៅដល់២,៨ភាគរយ ដែលជាអត្រាការប្រាក់ដ៏ខ្ពស់មួយ ដោយសារកម្ពុជាបានឈាន​ឡើងពីឋានៈប្រទេសមានប្រាក់ចំណូលទាប មកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “បើឡើងថ្លៃអត្រាការប្រាក់ខ្ពស់បែបនេះ យើងមានតែងាកបង្វែរទៅរកប្រភពកម្ចីផ្សេងទៀត​ដូចជាប្រទេសជប៉ុន កូរ៉េ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ​អាស៊ី(AIIB)ដែលមានអត្រាការប្រាក់ទាប​ជាង​នេះ”។ លោកបន្តថា “រដ្ឋាភិបាលក៏បាននិងកំពុងគិតគូរបោះផ្សាយលក់ប័ណ្ណបំណុល ដើម្បីយកលុយពី​សាធាណៈជនសម្រាប់ប្រើប្រាស់លើការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត”។

កម្ពុជាបានប្រមូលចំណូលពន្ឋ និងអាករផ្ទៃក្នុងបានចំនួន៥៧០០លានដុល្លារអាមេរិកកាលពីឆ្នាំមុន ខណៈទំហំ​ពាណិជ្ជកម្មកម្ពុជាបានកើនឡើង បើទោះបីជាកម្ពុជាកំពុងមានបញ្ហាវិបត្តិដោយសារជំងឺកូវីដ១៨ក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here