ចំណេះដឹង! តើ​បុគ្គល​ជោគជ័យ​មាន​ទម្លាប់​អ្វីខ្លះ​មុន​ចូល​គេង?

ដោយៈ សាវុធ

ភ្នំពេញៈ បុគ្គល​ជោគជ័យ​តែង​ចាត់ទុក​សុខភាព ជា​កត្តា​ចម្បង​បំផុត​សម្រាប់​ជីវិត​របស់ខ្លួន ហើយ​ការ​ទទួលទានដំណេក​គ្រប់គ្រាន់ គឺជា​ចំណែក​មួយ​ដ៏​សំខាន់​សម្រាប់​សុខភាព​ផ្លូវការ​និង​ផ្លូវចិត្ត។ ហេតុនេះ ទម្លាប់​នៃ​ការ​ទទួលទានដំណេក​គឺជា​កត្តា​គន្លឹះ។

មនុស្ស​ភាគច្រើន​ជ្រើស​រើសយក​ការអាន​សៀវភៅ ជា​កិច្ចការ​ចុងក្រោយ​បំផុត​មុននឹង​ចូល​គេង។ ខាងក្រោម​នេះ គឺជា​ទម្លាប់៩យ៉ាង ដែល​បុគ្គល​ជោគជ័យ​តែង​ធ្វើ មុនពេល​ចូល​គេង​មានដូចជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១) អាន​សៀវភៅៈ អ្នកជំនាញ​បាន​អះអាងដូចៗគ្នា​ថា កិច្ចការ​ចុងក្រោយបង្អស់​ដែល​បុគ្គល​ជោគជ័យ​ធ្វើ​មុន​គេង គឺ​អាន​សៀវភៅ។

២) ធ្វើបញ្ជី​កិច្ច​ការដែល​ត្រូវធ្វើ​បន្តៈ ស្ងប់ចិត្ត​គឺជា​ប្រការ​សំខាន់បំផុត ដែល​នាំ​ឲ្យ​គេ​គេង​លក់​ស្កប់។ ហេតុនេះ ការធ្វើ​បញ្ជី​កិច្ច​ការដែល​មិនទាន់​បានបញ្ចប់ ដែល​នឹង​ត្រូវធ្វើ​បន្ត​នៅ​ថ្ងៃក្រោយ គឺជា​កត្តា​ល្អ​មួយ​ដើម្បី​ឲ្យ​ចិត្ត​ជ្រះស្រឡះ។

៣) ចំណាយពេល​ជាមួយ​ក្រុមគ្រួសា​រៈ ប្រការ​សំខាន់​មួយ ដែល​គេ​គួរ​ធ្វើ​មុនពេល​គេង គឺ​ចំណាយ​ពេលវេលា​ជាមួយ​ប្តី ប្រពន្ធ​ឬ​លេង​ជាមួយ​កូន ឬ​សត្វ​ចិញ្ចឹម។ នេះ​ជា​វិធី​មួយ​ដ៏​ប្រសើរ ក្នុងការ​បង្កើន​ទំនាក់ទំនង​ក្នុង​គ្រួសារ និង​ចែករំលែក​បទពិសោធន៍​ប្រចាំថ្ងៃ។

៤) ពិចារណា​កិច្ច​ការដែល​បានធ្វើ​កន្លងមកហើយ ឬ​សរសេរ​នូវ​រឿងរ៉ាវល្អៗបី បួន​យ៉ាង ដែល​ជួយ​លើកទឹកចិត្ត​ឲ្យ​កាន់តែ​ប្រសើរឡើង។

៥) សមាធិៈ បុគ្គល​ជោគជ័យ​ជាច្រើន ធ្វើ​សមាធិ១០នាទី​មុន​គេង។

៦) ផ្តល់​អាទិភាព​ដល់​ការ​គេង​គ្រប់គ្រាន់ៈ ដោយ​សារភាព​មមាញឹក​ក្នុង​មុខរបរ​មនុស្ស​មួយចំនួន មិនបាន​ទទួលទានដំណេក​គ្រប់គ្រាន់​ទេ។ សម្រាប់​បុគ្គល​ជោគជ័យ គេ​តែង​ចាត់​អាទិភាព​ឲ្យ​ការ​គេង និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ជានិច្ច។

៧) ដកខ្លួន​ឲ្យ​ផុតពី​ការងា​រៈ បុគ្គល​ជោគជ័យ​មិន​ធ្វើ​ការងារ​មុន​គេង​ទេ។ ពួកគេ​មិន​បើក​អ៊ី​ម៉ែ​ល ឬ​ព្យាយាម​មិន​ពាក់ព័ន្ធ​ជាមួយ​ការងារ​មុនពេល​គេង​ទេ។

៨) បង្កើត​គំនិត​វិជ្ជមានៈ ទោះបី​ជួប​រឿង​អវិជ្ជមាន នៅពេល​ថ្ងៃ​ច្រើនយ៉ាង​ណាក៏ដោយ បុគ្គល​ជោគជ័យ​តែង​កាត់​ផ្តាច់ខ្លួន ចេញពី​គំនិត​អវិជ្ជមាន​ទាំងនោះ និង​បង្កើត​គំនិត​វិជ្ជមាន​ជំនួស​វិញ។

៩) នឹក​ដល់​ជោគជ័យ​ថ្ងៃស្អែក៕ ប្រភព៖ សាលារៀន៕

LEAVE A REPLY

Please enter your comment!
Please enter your name here