ចំណេះដឹង! តើ​កា​រប​ង្កើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជួយ​អ្វីខ្លះ​ដល់​សេដ្ឋកិច្ច?

ដោយ: សាវុធ

ភ្នំពេញៈ មូលហេតុ​ដ៏​សំខាន់​មួយ ដែល​ជំ​រុញឱ្យ​រដ្ឋាភិបាល​ប្រទេសមួយ បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ គឺ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅ​ស្រុក ឱ្យមក​បណ្ដាក់ទុន​រក​ស៊ី​នៅក្នុង​ប្រទេស​របស់ខ្លួន ព្រោះ​ការវិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស (Foreign Direct Investment) មាន​សារៈសំខាន់ សម្រាប់​ស្រូប​ទាញ​ទុន​បន្ថែម​លើ​វិនិយោគិន នៅក្នុង​ស្រុក​ដែលមាន​ស្រាប់។

វត្ថុបំណង​សំខាន់ ផ្សេងទៀត គឺ​ដើម្បី​បង្កលក្ខណៈ​ល្អប្រសើរ សម្រាប់​ប្រទេសមួយ​ប្រកួតប្រជែង​ខាង​ទំនិញ/សេវាកម្ម និង​តម្លៃ​ទល់នឹង​ប្រទេស​ដទៃ នៅលើ​ទីផ្សារ​ក្នុង​តំបន់ និង​ទីផ្សារ​អន្តរជាតិ ផ្តល់​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ជាពិសេស​គេ​ច្រើន​ផ្ដោតលើ​ប្រកួតប្រជែង​ផ្នែក​ការនាំចេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំបន់​សេដ្ឋកិច្ច​ពិសេស សំដៅ​ទៅលើ​មជ្ឈមណ្ឌល​ពិសេស សម្រាប់​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច ដែល​ប្រមូលផ្ដុំ​នូវ​សកម្មភាព​ឧស្សាហកម្ម និង​សកម្មភាព​ពាក់ព័ន្ធ​ដទៃទៀត ហើយ​អាចមាន​តំបន់ឧស្សាហកម្ម​ទូទៅ និង​តំបន់​ផលិត​កែច្នៃ​នាំចេញ។ តំបន់​សេដ្ឋកិច្ច​ពិសេសនីមួយៗ ត្រូវមាន​មណ្ឌល​ផលិតកម្ម និង​អាចមាន​មណ្ឌល​ផលិតកម្ម​សេរី មណ្ឌល​សេវាកម្ម មណ្ឌល​លំនៅដ្ឋាន និង​មណ្ឌល​ទេសចរណ៍។

តំបន់​សេដ្ឋកិច្ច​ពិសេស ជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុង​គោលបំណង​ទាក់ ទាញ​អ្នកវិនិយោគ​តាមរយៈ​ការអនុគ្រោះ​ពន្ធផ្សេងៗ និង​ការលើកទឹកចិត្ត​ច្រើនជាង​តំបន់ផ្សេងៗទៀត ក៏ដូចជា ការ​ផ្ដល់នូវ​នយោបាយ​ច្រកចេញចូល​តែមួយ ក្នុងការ​នាំចេញ និង​នាំចូល ដោយមាន​មន្ដ្រី​រដ្ឋាភិបាល​ជា​អ្នក​ផ្ដល់នូវ​សេវា​រដ្ឋបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here