វិភាគ​លើ​ចំណុច​ទាំង៥នេះ ដើម្បី​អភិវឌ្ឍន៍​អាជីវ​កម្មបាន​ជោគជ័យ​ដោយ​និរន្តរភាព?

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ វិថី​ឆ្ពោះទៅរក​ភាពជោគជ័យ​របស់​មនុស្សម្នាក់ៗមិន​ដូចគ្នា​ទេ វា​ត្រូវការ​ពេលវេលា ធនធាន សតិបញ្ញា និង​មធ្យោបាយផ្សេងៗឡ​គ្នា ឬ​ដូចគ្នា​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង។

មាន​បុគ្គល​មនុស្ស​មួយចំនួន​មានបំណង​ប្រាថ្នា និង​ឆន្ទៈ​មោះមុត​ដិតដាម​ក្នុង​ចិត្ត ប៉ុន្តែ​បើ​ខ្វះ​ចំណុច​ណាមួយ ភាគ​ជោគជ័យ​អាច​រសាត់​ឆ្ងាយ​ផងដែរ វា​ប្រៀបដូចជា​ដាវ​មុត ដែល​ដាក់​ក្នុង​ស្រោម តែ​មិនអាច​ដកចេញ​យកមក​កាប់​បាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហេតុនេះ​ទើប​គេហទំព័រ Cambodiafinancialtiimes.com សូម​លើកយក​ចំណុច​មួយចំនួន ដើម្បី​ពិចារណា​លើ​សកម្មភាព និង​ផែនការ​ឆ្ពោះទៅមុខ​របស់ខ្លួន។

គួររៀបចំ​ផែនការ​ប្រចាំថ្ងៃ

លោក អ្នក គួរតែរៀបចំ​ផែនការ​សម្រាប់​ថ្ងៃស្អែក។ កំណត់​ពីអ្វី​ដែល​អ្នក​ចង់​ធ្វើ​នៅ​ថ្ងៃស្អែក​តាំងពី​ចាប់ផ្តើម​រហូតដល់​ទីប​ញ្ច​ប់។ តើ​អ្នកនឹង​ភ្ញាក់​ពី​គេង​នៅ​ម៉ោង​ប៉ុន្មាន? តើ​ការងារសំខាន់ៗអ្វីខ្លះ ដែល​អ្នក​បំរុង​នឹងធ្វើ? តើ​អ្នកនឹង​តាំងចិត្ត​រឿង​អ្វីខ្លះ នៅ​ថ្ងៃស្អែក​នេះ សូម​សរសេរ​វា​នៅលើ​សៀវភៅ កំណត់ហេតុ​ប្រចាំថ្ងៃ​របស់​អ្នក។

ក្រោយពី​បាន​សរសេរ​កត់ត្រា​រួចហើយ លោក អ្នក​អាច​ចំណាយពេល​ដើម្បី​ពិនិត្យមើល​វា​ម្តងទៀត ព្រោះ​វា​ជា​កិច្ចការតូចៗប្រចាំថ្ងៃ ដែល​ធ្វើអោយ​អ្នកសម្រេច​គោលបំណងធំៗរបស់​អ្នក។

២. រំលឹក​គោលដៅ​ដែល​អ្នក​បានកំណត់​ជាប្រចាំ

មុនពេល​អ្នក​ចូល​គេង អ្នក​គួរតែ​យក​គោលដៅ ដែល​អ្នក​បាន​សរសេរ​ទុក មក​អាន​វា ហើយ​វា​កាន់​តែមាន​ប្រសិទ្ធិភាព នៅពេលដែល​អ្នកអាន​វាអោយឮ។ តើ​ការអាន រំលឹក​គោលដៅ​យើង​ជាប្រចាំ​មាន​ប្រយោជន៍​អ្វីខ្លះ ដល់​ការសម្រេច​គោលដៅ? ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ អនុ​សម្បជញ្ញៈ (Subconscious Mind) របស់​អ្នក ធ្វើការ​ប្រកបដោយ​អំណាច​ចេញពី​ខាងក្នុង​ដោយ​ការធ្វើដដែលៗ ឬ​ទំលាប់​ជាប្រចាំ។

អនុ​សម្បជញ្ញៈ ជា​អ្នកបញ្ជា​សកម្មភាព​របស់​អ្នក។ ដូច្នេះ​នៅពេលដែល​អ្នក​គេង​លក់ អនុ​សម្បជញ្ញៈ​របស់​អ្នក នឹង​ជួយ​អ្នក​អោយ​សម្រេច​គោលដៅ និង​រក​ដំណោះស្រាយ​អោយ​អ្នក​ជាក់​ជាមិនខាន នៅពេលដែល​អ្នក​រំលឹក​ពី​គោលដៅ​របស់​អ្នក​រាល់​យប់​មុនពេល​អ្នក​ចូល​គេង។ ការសម្រេច​គោលដៅ មិនមែន​សរសេរ​ភ្លាម​ក៏​អាច​សម្រេច​ភ្លាម​ដែរ ពេលខ្លះ​វា​ក៏​ត្រូវការ​ពេលវេលា​ផងដែរ ដូច​ជាការ​បន្ទុំចេគ ឬ​ល្មុត វា​ត្រូវការ​ពេលវេលា​មួយ ដើម្បី​ឲ្យ​វា​ទុំ​បាន និង​មាន​រសជាតិ​ឆ្ងាញ់។

វា​មិន​ខាតបង់​អ្វី​ឡើយ​ព្រោះ​អ្នក​គ្រាន់តែ​មើល គោលដៅ​ដែល​អ្នកសរសេរ​បួនដប់​បន្ទាត់។ ហើយ​បើទោះជា​អ្នក​មិន​ចំណាយពេល ពីរ បី​នាទី​មើល​វា ក៏​អ្នក​មិនអាច​យក​ពេលនេះ​ទៅធ្វើ​អ្វី​បាន​ច្រើន​ជា​នេះដែរ។

៣ គុណធ៌ម និង​ត្រេកអរ​ចំពោះ​អ្វីដែល​ខ្លួន​មាន

ការដែល​សំដែង​ទឹកចិត្ត ឬ​សកម្មភាព​ដឹងគុណ មិនមែនជា​រឿង​ខាតបង់​សម្រាប់​យើង​ទេ ផ្ទុយទៅវិញ​វា​នឹង​ផ្តល់​ប្រយោជន៍​អ​រូបិយ៍​ជាច្រើន ក្រៅពី​ការបង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន​យើង។ នៅពេលដែល​អ្នកមាន​សេចក្តី​អំណរ ឬ​ការដឹងគុណ​ចំពោះ​សុខភាព​ល្អ ដែល​អ្នក​កំពុងមាន ការរស់នៅ​ល្អ និង​មាន​មិត្ត​ភ័ក្ត្រល្អៗជួយ​កិច្ចការផ្សេងៗ គឺ​អ្នក​កំពុងតែ​បង្កើត​រូបភាព​ក្នុង​ខួរក្បាល អំពី​ភាព​សំបូរបែប​ដែល​អ្នក​កំពុងមាន ហើយ​វា​នឹង​ទាក់ទាញ​របស់ល្អៗ វត្ថុ​មានតម្លៃ រូ​ម​ទាំង​អ្វីផ្សេងៗទៀត​ដែល​អ្នក​ចង់បាន។ របៀប​អនុវត្ត​គឺ​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​សរសេរ​ក្នុង​កំណត់ហេតុ ឬ​ផ្ញើរ​សារខ្លីៗទៅកាន់​មនុស្ស​ដែល​បាន​ជួយ​អ្នក​ក្នុងថ្ងៃនេះ ជា​រឿង​រាល់ថ្ងៃ ជាពិសេស​មុនពេល​ចូល​គេង។

៤ រំលឹក​ឬ​ដាស់​អនុ​សម្បជញ្ញៈ​ឲ្យ​ជួយ

ក្នុងកា​រស់នៅ ទោះជា​ក្នុង​កិច្ចការផ្ទាល់ខ្លួន​ក្តី ឬ​ការងារ​អាជីព​ក្តី តែងតែ​ជួប​បញ្ហា​ដោះស្រាយ​មិន​ចេញ ហើយក៏​មិនដឹងថា​រក​ចំលើយ​មកពីណា ទៅ​សួរ​អ្នកណា​ដែរ ព្រោះ​សុទ្ធតែ​រឿង​ស្មាន​មិនត្រូវ ថា​នឹងមាន​អ្វី​កើតឡើង​មាន​អ្វី​ប្រែប្រួល ការផ្លាស់ប្តូរ​នោះ​ត្រឹមត្រូវ​ដែរឬទេ? មិនបាច់​ទៅ​ដើរ​សួរ​អ្នកណា​ឆ្ងាយ និង​ចំណាយលុយ​អញ្ជើញ​អ្នកណា​ញ៉ាំ​បាយ​នាំអោយ​រំខាន​ពេលវេលា​របស់​ពួកគាត់​ទេ គឺ​សួរ​តែ​អនុ​សម្បជញ្ញៈ​របស់​អ្នក​ទៅបាន​ហើយ អ្នកនឹង​ទទួលបាន​ចំលើយឆាប់ៗក្នុងពេល​ណាមួយ។

តើ​លោក អ្នក​ធ្លាប់​ទេ ពេលខ្លះ​អ្នក​កំពុង​គេង ស្រាប់តែ​នឹកឃើញ​ចំលើយ​អ្នក​ដែល​ចង់ដឹង​នៅ​ពាក់កណ្តាល​អា​ធ្រា​ត ឬ​ជិត​ភ្លឺ ពេលខ្លះ​អ្នកទទួលបាន​ចំលើយ​នៅពេល​អ្នក​កំពុង​មុជទឹក ឬ​ធ្វើ​អ្វីផ្សេងៗដោយ​ចំលើយ ឬ​គំនិត​នោះ​ផុស​ចេញមកឯងៗតែម្តង។ នេះ​បញ្ជាក់​អោយឃើញថា អនុ​សម្បជញ្ញៈ របស់​យើង​ធ្វើការ​រាល់ថ្ងៃ​និង​គ្រប់ពេលវេលា។

អនុ​សម្បជញ្ញៈ(subconscious mind) មានអំណាច​ជាង សតិសម្បជញ្ញៈ

(conscious mind) ១០០ដង​ឯណោះ។ ដូច្នេះហើយ ប្រសិន​អ្នក​មិនអាច​ទទួលបាន     ចំលើយ​ក្នុងពេលឆាប់ៗតាមចិត្ត ដែល​អ្នក​ចង់បាន​សូម​ព្យាយាម​បន្ថែម​ប៉ុន្មាន​យប់ ប៉ុន្មាន​ដង​ទៀត​អ្នកនឹង​ទទួលបាន​ចំលើយ​ជាក់​ជាមិនខាន។
៥ ការធ្វើ​លំ​នឹកគិត(Hypnotherapy)

ការអនុវត្ត​លំ​នឹក​ក្នុង​ការគិត វា​ពិតជា​អាចជួយ​ក្នុងការ​បង្កើត​ក្តី​ស្រ​ម៉ៃ និង​ការសម្រេច​គោលបំណង ព្រោះ​ការធ្វើ​តាម​វិធី​នេះ​នឹង​ជួយ​អោយ អនុ​សម្បជញ្ញៈ​របស់​យើង​ចាប់បាន​អ្វីដែល​យើង​បង្កើត​ទំលាប់​ថ្មី​លឿន​ជាង​មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here