ចិន​ក្លាយជា​ជនរងគ្រោះ ក្រោយ​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter បិទ​គណនីស្ថានទូត​របស់ខ្លួន

ដោយៈ​សុខុម

ហុងកុង:  ប្រទេស​ចិន​បាន​ស្រែក​ឡាំប៉ា​ថា ខ្លួន​ជា “ជនរងគ្រោះ” ដោយសារតែ​ព័ត៌មាន​មិន​ពិត ក្រោយពី​ក្រុមហ៊ុន​បណ្ដាញ​ទំនាក់ទំនង​សង្គម​អាមេរិក Twitter បាន​ចាត់វិធានការ​លើ​គណនី របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​សហរដ្ឋអាមេរិក។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN ចុះផ្សាយ​កាលពី​ថ្ងៃទី២១ មករា​ម្សិល​ម៉ិ​ញ​នេះ។

ការបញ្ចេញ​ប្រតិកម្ម​ទាំង​ក្ដី​មួហ្មង​នេះ​ធ្វើឡើង ក្រោយពី​ក្រុមហ៊ុន Twitter បាន​បិទ​គណនី​របស់​ស្ថានទូត​ចិន​ជា​បណ្ដោះអាសន្ន ដោយសារ​ខ្លឹមសារ​មួយ​ដែល​ខ្លួន​បាន​បង្ហោះ​និយាយ​ការពារ​ការប្រព្រឹត្ត​រប​ស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ទៅ​ស្ត្រី​ជនជាតិដើម​ភាគតិច​វី​ហ្គួ (Uyghur) កាន់សាសនា​អ៊ិ​ស្លាម ដែល​រស់នៅក្នុង​តំបន់ភ្នំ​ស្វយ័ត​ស៊ីន​ជាំ​ង (Xinjiang) ប្រទេស​ចិន។ ផូស (Post) ដែល​ត្រូវបាន​បង្ហោះ​កាលពី​ដើមខែ​នេះ​អះអាងថា ស្ត្រី​ជនជាតិដើម​ភាគតិច​វី​ហ្គួ នៅ​តំបន់​ស៊ីន​ជាំ​ង លែង​ក្លាយជា “ម៉ាស៊ីន​ផលិត​ក្មេង” ទៀតហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយ​ដកស្រង់​ព័ត៌មាន​ចុះផ្សាយ​ដោយ​កាសែត​រដ្ឋ China Daily Post បានសរសេរថា “នៅក្នុង​ដំណើរការ​លុបបំបាត់​អំពើ​ជ្រុល​ហួសហេតុ ដែល​មិនអាច​ទទួលយកបាន ស្ត្រី [ជនជាតិដើម​ភាគតិច​វី​ហ្គួ] ត្រូវបាន​ផ្ដល់​សិទ្ធិ​ស្របច្បាប់ ហើយ​សមភាព​យេនឌ័រ និង​សុខភាព​បន្ត​ពូជ​ត្រូវបាន​លើកកម្ពស់” ។

ក្នុង​សន្ន​សីទ​កាសែត​នៅ​ក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មករា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយ​ការពារ​ចំណាត់ការ​របស់​ស្ថានទូត​ចិន។

លោកស្រី Hua Chunying ដែលជា​អ្នកនាំពាក្យ​អះអាងថា “ប្រទេស​ចិន គឺជា​ជនរងគ្រោះ​ដ៏​ធំ។ មាន​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​អកុសល​ជាច្រើន ចុះផ្សាយ​អំពី​ប្រទេស​ចិន ជុំវិញ​បញ្ហា​ពាក់ព័ន្ធ​តំបន់​ស៊ីន​ជាំ​ង” ។ លោកស្រី​បន្តថា “ពិតណាស់ថា ស្ថានទូត​ចិន ប្រចាំ​នៅ​សហរដ្ឋអាមេរិក មាន​ទំនួល​ខុសត្រូវ និង​កាតព្វកិច្ច​ក្នុងការ​បញ្ជាក់​ពី​អង្គហេតុ និង​បកស្រាយ​ការពិត” ។

លោកស្រី​បាន​បន្ថែមទៀតថា “យើង​សង្ឃឹមថា Twitter អាច​រក្សា​គោលការណ៍​មិន​លម្អៀង មិន​បង្ហាញ​ស្តង់ដារ​ពី​រលើ​បញ្ហា​នេះ ប៉ុន្តែ​ផ្ទុយទៅវិញ​នឹង​ពង្រឹង​ការត្រួតពិនិត្យ ហើយ​កំណត់ថា​អ្វី​ជា​ព័ត៌មាន​មិន​ពិត អ្វី​ជា​ពាក្យ​ចចាមអារ៉ាម និង​ការ​កុហក​បោកប្រាស់ ហើយ​អ្វី​ជា​អង្គហេតុ និង​ការពិត” ។

សារព័ត៌មានផ្សេងៗបាន​ចុះផ្សាយ​ជា​យូរ​មកហើយ​ថា ជនជាតិដើម​ភាគតិច​វី​ហ្គួ នៅ​តំបន់​ស៊ីន​ជាំ​ង ដែល​ស្ថិតនៅ​ចុង​ភាគ​ខាងលិច​នៃ​ប្រទេស​ចិន ត្រូវបាន​អាជ្ញាធរ​ចាប់បង្ខំ​ឱ្យ​គ្រៀវ​មិនឱ្យ​មានកូន ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុមមន្ត្រី​ចិន តែងតែ​ច្រានចោល​ការចោទប្រកាន់​នេះ។

ទន្ទឹមនេះ សហរដ្ឋអាមេរិក បាន​អះអាង​ជា​ផ្លូវការ​ថា ប្រទេស​ចិន​កំពុងតែ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ទៅលើ​ជនជាតិដើម​ភាគតិច​វី​ហ្គួ និង​ក្រុម​អ្នក​កាន់សាសនា​ផ្សេងទៀត​ដែល​រស់នៅក្នុង​តំបន់​ស៊ីន​ជាំ​ង៕

LEAVE A REPLY

Please enter your comment!
Please enter your name here